បច្ចេកវិទ្យា

លេចធ្លាយទាំងរូបរាង និងតម្លៃរបស់ Galaxy S10 ជំនាន់ថ្មី

BY
Khmernote Media
December 13, 2018

តាមរយៈព័ត៌មានលេចធ្លាយបានឲ្យដឹងថា ក្រុមហ៊ុន Samsung សាកកំពុងដើរតាមគន្លងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Apple ដោយធ្វើការតម្លើងថ្លៃស្មាតហ្វូន Flagship របស់ខ្លួន ហើយខំប្រឹងផលិតស្មាតហ្វូនម៉ូដែលដូចគ្នាមួយទៀត ដែលកាត់បន្ថយលក្ខណៈសម្បត្តិ និងមានតម្លៃថោកជាងម៉ូដែល Flagship។ យុទ្ធសាស្ត្រមួយនេះគេសង្កេតឃើញហាក់មិនទទួលជោគជ័យឡើយសម្រាប់ក្រុមហ៊ុន Apple ប៉ុន្តែគេនៅចាំមើលថា តើក្រុមហ៊ុន Samsung នឹងទទួលជោគជ័យដោយប្រើយុទ្ធសាស្ត្រនេះដែរយ៉ាងណា?

យុទ្ធសាស្ត្រនោះអាចនឹងអនុវត្តនៅលើ Galaxy S ជំនាន់ទី១០ ដោយនៅឆ្នាំក្រោយក្រុមហ៊ុន Samsung អាចនឹងបង្ហាញ Galaxy S10 ម្តង៣ម៉ូដែល គឺម៉ូដែល S10 Lite, S10 និង S10 Plus។

Galaxy S10 អាចមានអេក្រង់កោង 6.1-inch លាតដល់គ្រប់គែម មានម៉េម៉ូរី 128GB/512GB និងមានតម្លៃប្រហែល $1,009 ដល់ $1,262។ ចំណែក S10 Plus វិញ មានអេក្រង់កោង 6.4-inch លាតដល់គ្រប់គែម មានម៉េម៉ូរី 128GB/512GB/1TB និងមានតម្លៃប្រហែល $1,136 ដល់ $1,767។ រីឯម៉ូដែលលំដាប់ថវិការ S10 Lite មានអេក្រង់រៀបស្មើរ 5.8-inch លាតដល់គ្រប់គែម មានម៉េម៉ូរី 128GB និងមានតម្លៃប្រហែល $845។

ទោះជាយ៉ាងណាមិនមានការអះអាងណាមួយពីក្រុមហ៊ុន Samsung ទាក់ទងនឹងតម្លៃ និងរូបរាងរបស់ Galaxy S ជំនាន់ទី១០នេះឡើយ ការប្រកាសផ្លូវការនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ៕

អត្ថបទ៖ ឌី
ប្រភព៖ androidauthority

Share This Post: