ឥទ្ធិពលភ្លៀងមូសុងបានឆក់យកជីវិតពលរដ្ឋឥណ្ឌា ៥០នាក់និងបង្កផលប៉ះពាល់ដល់ពលរដ្ឋរាប់ពាន់នាក់
- BY
- Oun Mey
- August 22, 2022
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌា ៥០នាក់បានស្លាប់បាត់បង់ជីវិតដោយទឹកជំនន់និងការបាក់ស្រុតដី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃអាទិត្យ ទី២១ ខែសីហានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅតាមបណ្តារដ្ឋមួយចំនួននៅតំបន់ភាគខាងជើងនិងខាងកើតនៃប្រទេសឥណ្ឌា ហើយមូលហេតុចម្បងដែលជំរុញឲ្យមានគ្រោះធម្មជាតិនេះកើងឡើងគឺដោយសារតែតំបន់ខាងលើនេះបានរងនូវព្យុះភ្លៀងមូសុងដ៏អាក្រក់មួយក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា ហើយក៏បង្កឲ្យមានជំនន់ទឹកភ្លៀងនិងបាក់ដីយ៉ាងឆាប់រហ័សតែម្តង។

- Share This Post:


