Short News

បងប្អូនដែលចូលចិត្តទទួលទានអាហារត្រូវ​ប្រយ័ត្ន ក្រោយស្ត្រីជនជាតិថៃម្នាក់ រក​ឃើញ​គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់ចំនួន ៥​ដុំ ព្រមទាំងចេញសារដាស់តឿន ប្រសិនបើមានរោគសញ្ញាទាំងនេះ

BY
Oun Mey
August 22, 2022

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អ្នកសារព័ត៌មានបានរាយការណ៍ថា ក្លាយជាបញ្ហាដែលមានការចែករំលែកនៅក្នុងពិភពអនឡាញជាច្រើន នៅពេលដែលមានអ្នកប្រើប្រាស់គណនី TikTok ឈ្មោះថា @voucherclubhotde បាន​បង្ហោះ​ឃ្លីប​ដាស់តឿន
ចំពោះ​បងប្អូនដែលចូលចិត្តទទួលទាន អាហាររសជាតិផ្អែម ចូលចិត្តក្បាលខ្ទិះ អាហារចៀន ក្រោយពេលទទួលទានរួចបែទៅជាចុកសៀត ហល់ តឹងណែនពោះ និង ហើមពោះញឹកញាប់។ អ្នកនាងបានដាស់តឿនថា គួរតែប្រយ័ត្នបើមានរោគសញ្ញាទាំងនេះ គឺគួរតែ ប្រញាប់ទៅពិនិត្យនៅមន្ទីរពេទ្យ ទុកយូរ ព្រោះអាចបណ្តាលអោយ បំពង់ទឹកប្រមាត់ត្រូវបានស្ទះ ថែមទាំងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។ ទើបជាមូលហេតុដែល គ្រូពេទ្យ​ណែនាំ​ឱ្យ​វះកាត់​ ព្រោះបើទុកចោល ដុំតូចៗទាំងនោះនឹងហូរទៅស្ទះបំពង់ទឹកប្រមាត់ បណ្តាលឱ្យរលាកថ្លើម និងគ្រោះថ្នាក់ខ្លាំងណាស់ បន្ទាប់ពីការវះកាត់ សរុប​មក​មាន​ដុំគ្រួសចំនួន​៥​ដុំ ដែល​មួយ​មាន​ទំហំ​ជាង​៣​សង់ទីម៉ែត្រ និង​ដុំ​តូច​ជាង​៤​ដុំ។

Share This Post: