ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ចេញលិខិតលុបឈ្មោះ ហ៊ត ប៉ូ (អធិរាជមហាសាច់) ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ

    BY Khmernote Media August 22, 2022
    ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ចេញលិខិតលុបឈ្មោះ ហ៊ត ប៉ូ (អធិរាជមហាសាច់) ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ

    នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញលិខិត លុបឈ្មោះយោធិន១នាក់ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ គឺ អនុសេនីយ៍ឯក ហ៊ត ប៉ូ អត្តលេខ ១៦៦០៧៨ កងឯកភាព បញ្ជាការដ្ឋានអង្គរក្ស ដោយមូលហេតុ ល្មើសច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។

    ហើយគ្រប់កងឯកភាពមិនអនុញ្ញាតឲ្យជ្រើសរើសបុគ្គលខាងលើនេះ បញ្ជូនក្នុងក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ មេបញ្ជាការប្រភេទទ័ព នាយកខុទ្ទកាល័យ នាយកទីចាត់ការបុគ្គលិក បណ្តាស្ថាប័ន កងឯកភាពដែលមានការពាក់ព័ន្ធ និងសាមីខ្លួនខាងលើ ត្រូវទទួលបន្ទុកអនុវត្តន៍សេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

    Share This Post: