ទង សុវណ្ណនេត្រ ៖ ពីអ្នករត់តុការ ក្លាយជាអ្នកជោគជ័យក្នុងវិស័យ Make Money Online (MMO)ដ៏លេចធ្លោម្នាក់នៅកម្ពុជា
- BY
- Liny Chan
- August 22, 2022
បើនិយាយពីការតស៊ូ ព្យាយាម អត់ធ្មត់វិញ មានមនុស្សជាច្រើន ដែលនខិនខំប្រឹងប្រែងជំនះភាពលំបាកទាំងនោះ ឲ្យអស់ពីលទ្ធិភាពរៀងខ្លួន ប៉ុន្តែអ្នកខ្លះក៏បានបោះបង់ ចំណែកអ្នកខ្លះទៀតតស៊ូរហូតដល់ជោគជ័យផងដែរ។

តួយ៉ាង តើអ្នកធ្លាប់ដឹងទេថា លោក ទង សុវណ្ណនេត្រ ដែលជាបុគ្គលជោគជ័យម្នាក់នៅលើវិស័យ Make Money Online(MMO)ព្រមទាំងមានសមាគមន៍ Video Creator ជាច្រើនរូបកម្ពុជាធ្វើអ្វីខ្លះមុនពេលដែលគាត់ក្លាយជាមនុស្សជោគជ័យមួយរូបនៅកម្ពុជា?

នៅក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងលោក ទង សុវណ្ណនេត្រ បានបង្ហើបប្រាប់ឲ្យដឹងថា លោកធ្លាប់ជាក្មេងធ្វើការនៅក្នុងហាងតែគុជ និងជាក្មេងធ្វើការជាអ្នករត់តុការ និងជីវភាពគ្រួសារពិបាក ពេលដែលលោកបន្តការសិក្សានៅភ្នំពេញ រហូតខ្លួនបានទៅរស់ក្រៅប្រទេសថែមទៀតផង ក្រោមការជួយជ្រំជ្រែងពីលោកតា របស់លោក នៅឯសហរដ្ឋអាមេរិច។

លោកបានបន្តថា ការងាររត់តុការ គឺជាការងារដំបូងដែលបានបង្រៀនគាត់ឲ្យចេះគ្រប់យ៉ាង ពីភាពលំបាក ចេះ តស៊ូ ព្យាយាម អំណត់ ហើយអាចបទបែនគ្រប់កាលៈទេសៈ បានទើបធ្វើឲ្យលោកមានថ្ងៃនេះ។

ប៉ុន្តែយ៉ាងណាមិញ ការតស៊ូរបស់លោក បាននាំលោកឆ្ពោះទៅរកភាពជោគជ័យដ៏ធំមួយ ដូចជាការប្រែកាយថ្មី ពីក្មេងរត់តុ មកជារកលុយនៅលើវិស័យOnline (MMO) លេចធ្លោមួយរូបផងដែរនៅកម្ពុជា។ កន្លងមកលោកក៏ធ្លាប់លើកឡើងផងថា “បើចង់សម្រេចគោលដៅ កុំខ្លាចភាពលំបាក”។
មានមនុស្សមិនតិចនោះទេ ដែលបានជូបនូវភាពលំបាក ហើយភាពលំបាកនេះ ជាឧបសគ្គរារាំងពួកគេក្នុងការ សម្រេចគោលដៅដែលពួកគេបានកំណត់។ បើសិនលោកអ្នកបានកំណត់គោលដៅដែលលោកអ្នកចង់សម្រេច សូមកុំខ្លាចភាពលំបាកឲ្យសោះ ហើយលោកអ្នកខ្លាចភាពលំបាក នោះលោកអ្នកមិនអាចសម្រេចគោលដៅនោះបានឡើយ។




- Share This Post:






