លោកវេជ្ជបណ្ឌិត Anthony Fauci មន្ត្រីជំងឺឆ្លងកំពូលរបស់សហរដ្ឋអាមេរិក
- BY
- Oun Mey
- August 23, 2022
វេជ្ជបណ្ឌិតលោក Anthony Fauci ដែលជាមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដែលបានអ្នកដឹកនាំការឆ្លើយតបនៃជំងឺ COVID-19 របស់សហរដ្ឋអាមេរិក ចាប់តាំងពីជំនាន់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ រហូតដល់លោក ចូ បៃដិន បានប្រកាសនៅថ្ងៃចន្ទ ទី២២ ខែសីហា នេះថា លោកនឹងចុះចេញពីតំណែងក្នុងខែធ្នូ បន្ទាប់ពីបានបម្រើការងារអស់រយៈពេលជាង ៥ ទសវត្សរ៍។ លោក Fauci នឹងត្រូវចាកចេញពីមុខតំណែងជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់រដ្ឋបាលលោក បៃដិន ក៏ដូចជាចុះចេញពីតំណែងជានាយកនៃវិទ្យាស្ថានជាតិអាឡែស៊ី និងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ដែលគាត់បានកាន់តំណែងតាំងពីឆ្នាំ១៩៨៤។

- Share This Post:


