សិស្សៗនៅហ្វីលីពីនបានត្រឡប់ទៅសាលារៀនជាលើកដំបូង បន្ទាប់ពីមិនបានទៅរៀនដោយផ្ទាល់អស់រយៈពេល ២ ឆ្នាំកន្លះ
- BY
- Oun Mey
- August 23, 2022
សិស្សានុសិស្សនៅប្រទេសហ្វីលីពីនកំពុងត្រឡប់ទៅថ្នាក់រៀនរបស់ពួកគេឡើងវិញ សម្រាប់ការចូលរៀនដោយផ្ទាល់ជាលើកដំបូង បន្ទាប់ពីការរឹតបន្តឹងពាក់ព័ន្ធនឹងជំងឺ COVID-19 ដែលមានរយៈពេល ២ ឆ្នាំកន្លះ។ រដ្ឋាភិបាលហ្វីលីពីននៅថ្ងៃចន្ទនេះ បានសម្រេចដកការរឹតត្បិតលើការមកថ្នាក់រៀនដោយផ្ទាល់ សម្រាប់ថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅពេលដែលឆ្នាំសិក្សាថ្មីរបស់សិស្សបានចាប់ផ្តើម។ ជាក់ស្ដែង នៅសាលាបឋមសិក្សាសាធារណៈមួយ ដែលមានកូនសិស្សប្រហែល ៨,០០០ នាក់ នៅក្នុងរដ្ឋធានីម៉ានីល ក្មេងៗត្រូវបានគេមើលឃើញថា បានមកដល់សាលារៀនយ៉ាងសប្បាយរីករាយ ដោយមានម្ដាយឪពុកជូនមកសាលារៀន។

- Share This Post:


