ប្រជាប្រិយភាពកំពុងធ្លាក់ចុះ រដ្ឋាភិបាលជប៉ុនកំពុងមមាញឹកជាមួយការគោរពលទ្ធិព្រះច័ន្ទ( The moon cult) ក៏ដូចជា ផលប៉ះពាល់នៃ COVID-19
- BY
- Oun Mey
- August 23, 2022
នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែសីហា រដ្ឋាភិបាលជប៉ុនដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Fumio Kishida បានឃើញការថយចុះជាលំដាប់នៃប្រជាប្រិយភាពជុំវិញបញ្ហាការមមាញឹកជាមួយលទ្ធិព្រះច័ន្ទ និងផលប៉ះពាល់នៃជំងឺកូវីដ-១៩ (COVID-19)។
ចំពោះបញ្ហាការគោរពលទ្ធិព្រះច័ន្ទ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥០ នៅក្នុងប្រទេសកូរ៉េខាងត្បូង វាត្រូវបានគេស្គាល់បន្ទាប់ពីការសម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីថ្ងៃទី ៨ ខែកក្កដា ដែលក្នុងនោះជនវាយប្រហារបានសារភាពថាបានស្វែងរកការសងសឹកចំពោះទំនាក់ទំនងរបស់លោក Abe ជាមួយនិកាយ បន្ទាប់ពីម្តាយរបស់គាត់បានស្លាប់ដោយសារតែប្រាក់ដែលបានបរិច្ចាគទៅកាន់សាសនា។

- Share This Post:


