PR

FOUR PAWS អបអរសាទរចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តសៀមរាប

BY
Liny Chan
August 23, 2022

កាលពីកន្លងទៅនេះ អាជ្ញាធរខេត្តសៀមរាប ដែលជាខេត្តធំទីពីរ នៅក្នុងប្រទេសកម្ពុជាបានធ្វើការបង្រ្កាប និងរឹបអូសសាច់សត្វឆ្កែក្លាសេចំនួនប្រមាណជាង១៣០០គីឡូក្រាម។ គួរបញ្ជាក់ផងដែរថា សាច់ឆ្កែទាំងអស់នោះ ត្រូវបានគេដឹកឆ្លងកាត់ខេត្តសៀមរាបមកលក់នៅរាជធានីភ្នំពេញ។

មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដុតកំទេចចោលសាច់ឆ្កែទាំងនោះ ដើម្បីធានា ថាមិនមានការរកចំណូលពីសាច់ទាំងនោះបានឡើយ ។ អាជ្ញាធរក៏បានបញ្ជាក់សារជាថ្មីថា អ្នករកស៊ីសាច់ឆ្កែគួរ តែបញ្ចប់ទង្វើនេះ និងស្វែងរកមុខរបរថ្មី។

កាលពីឆ្នាំ 2020 ខេត្តសៀមរាបបានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយ ដោយសម្រេចក្នុងការហាមឃាត់ការលួច ការជួញដូរ និងការសម្លាប់សត្វឆ្កែ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សុខុមាលភាពសត្វ។ យោងទៅតាមការរកឃើញរបស់អង្គការ FOUR PAWS អាជ្ញាធរខេត្តសៀមរាបបានធ្វើចំណាត់ការដោយស្របជាមួយប្រជាពលរដ្ឋកម្ពុជា ដោយមានតែ ១២% ប៉ុណ្ណោះដែលបរិភោគសាច់ឆ្កែជាប្រចាំ។ សំឡេងប្រឆាំងនឹងការជួញដូរនេះ កំពុងកើនឡើងជាលំដាប់នៅទូទាំងប្រទេសកម្ពុជា។

Dr. Karan Kukreja ប្រធានផ្នែកយុទ្ធនាការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែ និងឆ្មានៅតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ FOUR PAWS បានមានប្រសាសន៍ថា ខណៈពេលវាជាសោកនាដកម្ម ដែលសត្វឆ្កែរាប់រយក្បាលត្រូវបានសម្លាប់ ប៉ុន្តែយើងកោតសរសើរអាជ្ញាធរមូលដ្ឋានចំពោះវិធានការដ៏តឹងរ៉ឹងប្រឆាំងនឹងការជួញដូរដ៏ព្រៃផ្សៃមួយនេះ។ លោកបានបន្ថែមថា នេះគួរតែជាការលើកទឹកចិត្តយ៉ាងខ្លាំង សម្រាប់ខេត្តផ្សេងៗទៀតរបស់កម្ពុជាឲ្យដើរ តាមគំរូរបស់ខេត្តសៀមរាប។

Share This Post: