ចិនបានបន្តរងគ្រោះភ្លើងឆេះព្រៃ សង្ឃឹមថារដូវខ្យល់មូសុងនឹងជួយពន្លត់កំដៅ-ព្យាបាលគ្រោះរាំងស្ងួត
- BY
- Oun Mey
- August 24, 2022
នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលថ្ងៃទី២៣ ខែសីហា អាជ្ញាធរចិនកំពុងចល័តអ្នកពន្លត់អគ្គីភ័យ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃនៅជិតទីក្រុង Chongqing និងតំបន់នានាក្នុងខេត្ត Sichuan ភាគនិរតីរបស់ប្រទេស ចំពេលដែលសីតុណ្ហភាពក្តៅខ្លាំងខុសពីធម្មតា និងការរំពឹងទុកថានឹងមានភ្លៀងធ្លាក់នៅចុងខែ។
ចំណែកទីស្នាក់ការព្យាករណ៍អាកាសធាតុរបស់ប្រទេសចិនបាននិយាយថា៖ រលកកំដៅបានមកដល់រយៈពេល ១២ថ្ងៃហើយ ហើយកម្រិតប្រកាសអាសន្នពណ៌ក្រហមត្រូវបានរក្សា ប៉ុន្តែសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងចាប់ផ្តើមធ្លាក់ចុះពីភ្លៀងនៅថ្ងៃទី ២៩ ខែសីហា ជាពិសេសនៅខេត្ត Sichuan និង Chongqing។

- Share This Post:


