Short News

តារាសម្តែងស្រី កញ្ញា Yathhip Rachapal បានចេញមកសរសេររៀបរាប់ពីអារម្មណ៏ពិត ក្រោយក្រុមហ្វេនៗ កញ្ញា Pinky ចេញមកផុសទាមទារអោយចេញមកជួយមិត្តជិតស្និទ្ធផង

BY
Oun Mey
August 27, 2022

ថៃ៖ ករណីរបស់តារាសម្តែងស្រីដ៏ល្បី Pinky Savika Chaiyadej រួមជាមួយនឹងអ្នកម្តាយត្រូវបានជាប់ឃុំ ដោយមិនអាចធានាខ្លួនអោយនៅក្រៅឃុំបាននោះទេ ចំណែកបទល្មើសដែលត្រូវបានចោទប្រកាន់នោះគឺ ផ្តើមចេញពីការបណ្តាក់ទុននៅការទិញដូររូបិយប័ណ្ឌ តាមរយៈ Forex-3D កាលពីថ្ងៃទី១៨ ខែសីហា ដោយជនជាប់ចោទមានទាំងអស់ចំនួន ១៩នាក់ សុទ្ធតែជាក្រុមតារា ជាអ្នកចម្រៀង ជាមនុស្សនៅសង្គមជាន់ខ្ពស់ (High-so) និងបុគ្គលល្បីជាច្រើនទៀតនៅក្នុងសង្គមប្រទេសថៃ។ ចំពោះជនរងគ្រោះមានចំនួនរហូតទៅដល់ ជាង ៩ពាន់នាក់ គិតជាចំនួនទឹកប្រាក់ដែលបានឆបោកនោះមានរហូតដល់ទៅ ជិត ៧០លានដុល្លាអាមេរិក ដោយបានដាក់ពាក្យបណ្តឹងសុំអោយសមត្ថកិច្ចចូលរួមដោះស្រាយផងដែរ។

Share This Post: