សិល្បៈ

តារាកំប្លែងជើងចាស់ នាយ កុយ ចេញវិដេអូសុំទោសជាសាធារណៈ ក្រោយសម្ដែងក្នុង MV មួយ ប៉ះពាល់ដល់អារម្មណ៍បងប្អូនសាសនិកអ៉ីស្លាម (មានវីដេអូ)

BY
Liny Chan
August 27, 2022

តារាកំប្លែងជើងចាស់ល្បីឈ្មោះបោះសម្លេង គឺលោក ជួង ជី ហៅនាយ កុយ បានធ្វើការឡាយសុំទោសជាសាធារណៈ ដោយស្មោះអស់ពីចិត្ត និងប្រកបដោយការទទួលខុសត្រូវ ក្រោយបានពីបានសម្ដែងនៅក្នុងបទចម្រៀងរបស់ផលិតកម្មមួយ ធ្វើឱ្យបងប្អូន​កាន់​សាសនា​អ៊ីស្លាម​មិន​ពេញ​ចិត្ត។

នៅក្នុងវិដេអូឡាយជាង ១០នាទី តារាកំប្លែងល្បីឈ្មោះរូបនេះ បានសុំទោសចំពោះការសម្ដែងដែលខ្លួន និងលោក អ៊ូ ប៊ុណ្ណា​រ៉ាត់​ (ហៅ​ក្រឹម​)​ បានស្លៀក​ពាក់​បែប​អ៉ីស្លាម ហើយរាំ និងសម្ដែងបែបឌីជេ ដែលអ្នកដឹកនាំតម្រូវឱ្យធ្វើ នាំឱ្យប៉ះពាល់ដល់អារម្មណ៍​បងប្អូន​ខ្មែរ​កាន់​សាសនា​អ៉ីស្លាម។

លោកពូ កុយ ក៏បានបញ្ជាក់ថា ខ្លួន​គាត់មិន​មាន​ចេតនា​មើលងាយ​ ឬ​ប៉ះពាល់​ណា​មួយ​ដល់​បងប្អូន​ខ្មែរ​កាន់​សាសនា​អ៉ីស្លាម​នោះ​ឡើយ​ ​ប៉ុន្តែ​ក្នុងនាម​ជា​អ្នកសម្ដែង​ គឺលោក​ស្លៀកពាក់ និងសម្ដែង​អ្វី​នោះ​ គឺ​លោក​ធ្វើ​តាមតែ​អ្នក​ដឹកនាំ​ប៉ុណ្ណោះ ហើយលោកពិតជាសុំទោសដោយស្មោះអស់ពីចិត្ត និងសោកស្ដាយជាពន់ពេក​។​ ជាមួយគ្នានេះដែរ លោក កុយ ក៏បានបន្ថែមថា ខាងផលិតកម្មបានកាត់ប្លង់ និងកែសម្រួលថ្មីរួចហើយ ហើយលោកបានបញ្ជាក់​យ៉ាងច្បាស់​ថា​ នឹង​មិន​មាន​ការ​សម្ដែង​បែប​នេះ​ជា​លើក​ទីពីរ​ទៀត​នោះ​ឡើយ​៕

អត្ថបទ៖ លីនី

Share This Post: