តារាកំប្លែងជើងចាស់ នាយ កុយ ចេញវិដេអូសុំទោសជាសាធារណៈ ក្រោយសម្ដែងក្នុង MV មួយ ប៉ះពាល់ដល់អារម្មណ៍បងប្អូនសាសនិកអ៉ីស្លាម (មានវីដេអូ)
- BY
- Liny Chan
- August 27, 2022
តារាកំប្លែងជើងចាស់ល្បីឈ្មោះបោះសម្លេង គឺលោក ជួង ជី ហៅនាយ កុយ បានធ្វើការឡាយសុំទោសជាសាធារណៈ ដោយស្មោះអស់ពីចិត្ត និងប្រកបដោយការទទួលខុសត្រូវ ក្រោយបានពីបានសម្ដែងនៅក្នុងបទចម្រៀងរបស់ផលិតកម្មមួយ ធ្វើឱ្យបងប្អូនកាន់សាសនាអ៊ីស្លាមមិនពេញចិត្ត។

នៅក្នុងវិដេអូឡាយជាង ១០នាទី តារាកំប្លែងល្បីឈ្មោះរូបនេះ បានសុំទោសចំពោះការសម្ដែងដែលខ្លួន និងលោក អ៊ូ ប៊ុណ្ណារ៉ាត់ (ហៅក្រឹម) បានស្លៀកពាក់បែបអ៉ីស្លាម ហើយរាំ និងសម្ដែងបែបឌីជេ ដែលអ្នកដឹកនាំតម្រូវឱ្យធ្វើ នាំឱ្យប៉ះពាល់ដល់អារម្មណ៍បងប្អូនខ្មែរកាន់សាសនាអ៉ីស្លាម។
លោកពូ កុយ ក៏បានបញ្ជាក់ថា ខ្លួនគាត់មិនមានចេតនាមើលងាយ ឬប៉ះពាល់ណាមួយដល់បងប្អូនខ្មែរកាន់សាសនាអ៉ីស្លាមនោះឡើយ ប៉ុន្តែក្នុងនាមជាអ្នកសម្ដែង គឺលោកស្លៀកពាក់ និងសម្ដែងអ្វីនោះ គឺលោកធ្វើតាមតែអ្នកដឹកនាំប៉ុណ្ណោះ ហើយលោកពិតជាសុំទោសដោយស្មោះអស់ពីចិត្ត និងសោកស្ដាយជាពន់ពេក។ ជាមួយគ្នានេះដែរ លោក កុយ ក៏បានបន្ថែមថា ខាងផលិតកម្មបានកាត់ប្លង់ និងកែសម្រួលថ្មីរួចហើយ ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនមានការសម្ដែងបែបនេះជាលើកទីពីរទៀតនោះឡើយ៕



អត្ថបទ៖ លីនី
- Share This Post:






