សិល្បៈ

រំភើបណាស់! ក្រោយឈ្នះជ័យលាភី Cambodian Idol លីម តិចម៉េង នាំយកពានរង្វាន់ទៅក្រាបសំពះដឹងគុណដល់អ្នកមានគុណភ្លាម (មានវីដេអូ)

BY
Khmernote Media
August 29, 2022

កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ គឺជាយប់ចុងក្រោយ វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលនៅសល់បេក្ខជន៤រូបគឺ បេក្ខជន នាង ដាវីន, ថុល សុភិទិ, លីម តិចម៉េង និង ស៊ឹម ច័ន្ទពន្លឺ ហើយបេក្ខជនដែលទទួលបានការគាំទ្រពីសំណាក់មហាជនច្រើនជាងគេ និងក្លាយជាម្ចាស់ជ័យលាភី Cambodian Idol រដូវកាលពី៤ បានទៅលើបេក្ខជន លីម តិចម៉េង។

បន្ទាប់ពីមានឈ្នះជ័យលាភី Cambodian Idol ភ្លាម បេក្ខជន លីម តិចម៉េង បាននាំយកពានរង្វាន់ ដែលខ្លួនខិតខំប្រឹងប្រែងតស៊ូប្រកួតតាំងពីវគ្គដំបូងរហូតដល់វគ្គផ្តាច់ព្រ័ត្រ យកទៅក្រាបសំពះអរគុណលោកឪពុក អ្នកម្តាយ ភ្លាមៗតែម្តង។

យោងតាមម្ចាស់គណនីហ្វេសប៊ុក Nika Ming បានឲ្យដឹងថា «គុណបិតាមាតា វាពិតជាធំធេងណាស់🙏🙏🙏 បងសប្បាយចិត្តដែលមានប្អូនជា អាយដល🙏 បងជាអ្នកដ៏ទៃរំភើបប៉ុណ្ណឹង មិនដឹងម្តាយឪពុកប្អូនមានមោទនះភាពចំពោះប្អូនប៉ុណ្ណាទេ🙏 សូមរស់នៅជាមួយគុណធម៍ជីវិតបែបនេះរហូតទៅ បងជឿថាអំពើល្អដែលប្អូនបានធ្វើនិងជួយអោយជីវិតរបស់ប្អូនកាន់តែជោគជ័យ🙏 ជាចុងក្រោយសូមអបអរសាទរលោកគ្រូសីលធម៍របស់ហ្វេនៗ❤️❤️❤️❤️»

Share This Post: