ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកធ្វើសមយុទ្ធរួមរួមគ្នា ដោយមានទាំងការប្រើប្រាស់អាវុធ Javelin
- BY
- Oun Mey
- August 29, 2022
ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធរួមរួមគ្នា ដោយមានទាំងការបាញ់អាវុធប្រឆាំងរថក្រោះ Javelin ដែលជាអាវុធចល័ត ដូចគ្នានឹងអាវុធដែលអាមេរិកផ្គត់ផ្គង់ឱ្យអ៊ុយក្រែនផងដែរ។ កងកម្លាំងប្រហែល ១,៤០០ នាក់ មកពីកងកម្លាំងស្វ័យការពារជើងគោករបស់ប្រទេសជប៉ុន និងប្រហែល ៧០០ នាក់ មកពីកងទ័ពសហរដ្ឋអាមេរិក កំពុងចូលរួមក្នុងសមយុទ្ធដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ នៅឯកន្លែងហ្វឹកហ្វឺន GSDF នៅទូទាំងតំបន់ Kyushu ។ សមយុទ្ធនេះមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពឆ្លើយតបដើម្បីការពារកោះដាច់ស្រយាលរបស់ប្រទេសជប៉ុន។

- Share This Post:


