Short News
ប្រទេសថៃបានបញ្ជាក់ពីករណីទី៦ នៃជំងឺអុតស្វា Monkeypox លើស្ត្រីម្នាក់ដែលត្រឡប់មកពីប្រទេសកាតា
BY Oun Mey
August 29, 2022
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ថៃ (DDC) បានប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះថា ពួកគេបានបញ្ជាក់ពីករណីទី៦ នៃជំងឺអុតស្វា Monkeypox លើស្ត្រីម្នាក់ ដែលរស់នៅខេត្ត Maha Sarakham ភាគឦសាននៃប្រទេសថៃ។ អ្នកជំងឺមានអាយុ ២១ឆ្នាំ ហើយគាត់បានចេញរោគសញ្ញា នៅកំឡុងពេលគាត់កំពុងធ្វើការនៅប្រទេសកាតា។ ស្ត្រីរូបនេះបានធ្វើការជាអ្នកម៉ាស្សានៅប្រទេសកាតា ហើយចាប់ផ្តើមមានពងបែកនៅថ្ងៃទី១០ ខែសីហា។ ក្រោយមកស្ត្រីរូបនេះបានត្រឡប់មកប្រទេសថៃវិញ នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃបន្ទាប់។
