ប៉ាគីស្ថានសម្រេចប្រកាសអាសន្នក្រោយជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋជាង ៩០០នាក់និងបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង ៣៣លាននាក់
- BY
- Oun Mey
- August 29, 2022
ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានបានសម្រេចប្រកាសអាសន្នអំពីបញ្ហាទឹកជំនន់ ក្រោយគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយនេះបានសម្លាប់ប្រជាពលរដ្ឋប៉ាគីស្ថានអស់ជាង ៩០០នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian នៅថ្ងៃសុក្រ ទី២៦ ខែសីហានេះបានបញ្ជាក់ថា ក្រៅតែពីបានរកឃើញស្លាប់ក្នុងចំនួនដ៏ច្រើនហើយ បញ្ហាទឹកជំនន់ក៏បានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជា ៣៣លាននាក់ផ្សេងទៀតផងដែរ ក្នុងចំណោមពលរដ្ឋប៉ាគីស្ថានសរុបជាង ២២០លាននាក់។

- Share This Post:


