ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ក្ដៅៗ! ប្រធានក្រុមហ៊ុនសាប៊ូដែលជាអ្នកឧបត្ថម្ភធំនៃកម្មវិធី Miss Grand Cambodia 2022 ប្រកាសដាក់ពាក្យប្ដឹងលោក គួច ខេវិន ក្រោយបង្ហោះសាររិះគន់លើកម្មវិធីបែបនេះ

    BY Liny Chan August 30, 2022
    ក្ដៅៗ! ប្រធានក្រុមហ៊ុនសាប៊ូដែលជាអ្នកឧបត្ថម្ភធំនៃកម្មវិធី Miss Grand Cambodia 2022 ប្រកាសដាក់ពាក្យប្ដឹងលោក គួច ខេវិន ក្រោយបង្ហោះសាររិះគន់លើកម្មវិធីបែបនេះ

    លោក គួច ខេវិន ដែលជាផលិតករដ៏ល្បីមួយរូបនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានបង្ហោះសាររិះគន់ទៅលើកម្មវិធី Miss Grand Cambodia 2022 ថាមិនមែនប្រឡងជ្រើសរើសនារីសុភាពថ្លៃថ្នូរ តែបែរជាដូចការប្រជែងជ្រើសរើសស្រីសោភិនី ឬ នារីពេស្យាចារទៅវិញ ធ្វើឱ្យមហាជនមានការភ្ជាក់ផ្អើលយ៉ាងខ្លាង។

    យ៉ាងណាមិញក្រោយ ក្រោយឃើញលោក គួច ខេវិន បង្ហោះសារបែបនេះ មិនចាំយូរប្រធានក្រុមហ៊ុនសាប៊ូដែលជាអ្នកឧបត្ថម្ភធំនៃកម្មវិធី Miss Grand Cambodia 2022 បានបង្ហោះសារមុននេះបន្តិចថា នាងបានដាក់ពាក្យបណ្ដឹងទៅកាន់លោក គួច ខេវិន ហើយ។

    ប្រធានក្រុមហ៊ុនរូបនេះបានបង្ហោះរៀបរាប់ដូច្នេះថា៖ “នាងខ្ញុំជាប្រធានក្រុមហ៊ុន សូមជូនសេចក្តីជាដំណឹងទៅដល់ លោក Kevin Kouch ថានាងខ្ញុំដាក់ពាក្យបណ្ដឹងទៅកាន់រូបលោក ខ្ញុំបានអោយមេធាវីខ្ញុំដាក់ពាក្យបណ្ដឹងទៅលើរូបលោកហើយ។ បើលោកមិនចេញមុខសុំទោសដល់អ្នកទាំងប៉ុន្មានដែលលោកផុសរូបនេះទេ គឺខ្ញុំមិនដកពាក្យបណ្ដឹងជាដាច់ខាត។ ក្នុងនាមលោកជា Nation Director មួយរូបតែប្រើពាក្យសំដីមើលងាយ ប្រើពាក្យ “ សោភនី” ទៅកាន់កូនក្រមុំគេបែបនេះទេ មានភស្តុតតាំងកន្លែងណាថាជា សោភនី? ទោះគាត់ស្លៀកពាក់ស៉ិចស៊ីមែនក៏មិនលក់ខ្លួនដែរ លោកនៅក្នុងវិស័យនេះយូរហើយ លោកគួតែយល់ហើយថា “ ស៉ិចស៊ីតែសំបកក្រៅតែមានតម្លៃជាស្ត្រីថ្លៃថ្នូរដែលមើលបានតែមិនអាចប៉ះបាន កុំស្លៀកពាក់ជិតៗតែផើមអត់ប្តី” សូមបវកញ្ញាដែលមានក្នុងរូបសូមទាក់ទងមកខ្ញុំដើម្បីដាក់ពាក្យបណ្តឹងរួមគ្នា។ លោក Duong Virath ជួយជួនដំណឹងដល់បុគ្គលម្នាក់នេះផង ដោយរូបនាងខ្ញុំ នាងខ្ញុំជាប្រធានក្រុមហ៊ុនទាំងមូលអ្នកណាមានលុយទិញក្បាលខ្ញុំបាន”

    អត្ថបទ៖ លីនី

    Share This Post: