សិល្បៈ

ផ្ទុះការភ្ញាក់ផ្អើល! ពលរដ្ឋថៃជាច្រើនបានដាក់ពាក្យប្តឹង YouTuber ស្រីឈ្មោះល្បីម្នាក់ពីបទ ឆបោកលុយ ជាង២០០០លានបាត តាមរយៈការជួញដូរភាគហ៊ុន

BY
autoadmin
August 30, 2022

ថៃ៖ មេធាវី Paisan Ruangrit បាននាំតំណាងជនរងគ្រោះជាង ៣០ នាក់ទៅកាន់មជ្ឈមណ្ឌលរាយការណ៍របស់ការិយាល័យស៊ើបអង្កេតកណ្តាលនៃប្រទេសថៃ ដើម្បីឱ្យប៉ូលីសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច (CDC) កាត់ទោសកញ្ញា Natty Natthamon Kongchak អាយុ២៩ឆ្នាំ ដែលជា YouTuber ដ៏ល្បីឈ្មោះ ពីបទ ឆបោកលុយ តាមរយៈការជួញដូរភាគហ៊ុន ដោយជនរងគ្រោះបាននាំគ្នាតាមប្រមាញ់ រកតម្រុយ YouTuber ដ៏ល្បីល្បាញរូបនេះ។

បន្ទាប់ពីត្រូវបានបោកបញ្ឆោតឱ្យវិនិយោគលើភាគហ៊ុនដែលមានករណីដូចទៅនឹងករណីតារាស្រី Pinky Savika ដែរនោះ ចំពោះការខូចខាតសរុបគិតជាទឹកប្រាក់សរុបជាង ២០០០ លានបាត ឬប្រមាណជាង ៦៤លានដុល្លា។ ប៉ុន្តែឥឡូវនេះ Natty បានបាត់ខ្លួនហើយ ដែលមុនពេលបាត់ខ្លួន នាងបាន​ចេញ​មក​ថត​ឃ្លីប​បញ្ជាក់​ថា​ មិន​បាន​បោក​ប្រាស់​នោះ​ទេ ហើយក៏មិនបានរត់គេចដែរ ពេល​នេះ​កំពុង​រក​លុយ​មក​ប្រគល់​ជន​រង​គ្រោះ​វិញ ហើយ​ពេល​នេះ​មាន​ព័ត៌មាន​ថា ជន​រង​គ្រោះ​បាន​រួម​គ្នាចូលលុយ ចំនួន ​២លាន​បាត​ ឬជិត ៧មុឺនដុល្លា ដើម្បី​ជារង្វាន់សម្រាប់អ្នកអាចផ្តល់តម្រុយដែលនាំអោយអាចចាប់ខ្លួន Nutty បាន។

យោងតាមសេចក្តីរាយការណ៍ កាលពីពាក់កណ្តាលខែ សីហា កន្លងមកបានអោយដឹងថា ប៉ូលិស​ដែលទទួលបន្ទុកខាងអ៊ីនធឺណិត​ (Cyber police) បាន​ស្នើ​ឲ្យ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​នាង Natty រួម​ទាំង​អ្នក​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ចំនួន ៣ករណីផងដែរ។ ចំណែកជនរងគ្រោះបាន​បញ្ជាក់យ៉ាង​ដូច្នេះថា ប្រសិនបើពួកគេមិនបានទទួលប្រាក់ត្រឡប់មកវិញទេ ក៏ពួកគេនៅតែចង់អោយ Natty បានទទួលទោស ប៉ុន្តែខណៈពេលនេះនាងប្រហែល​មិន​នៅ​ថៃ​ទៀត​ទេគឺអាចជារត់គេចខ្លួនចេញក្រៅប្រទេសបាត់ទៅហើយ៕

អត្ថបទ៖ Bee
ប្រភព៖ thairath

Share This Post: