ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ដល់រដ្ឋាភិបាលប្រទេសនានាកុំដាក់ពាក្យប្តឹង លើករណីពលករខ្មែររបោះបង់ចោលការងាររត់មកស្រុក

    BY Khmernote Media August 31, 2022
    សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ដល់រដ្ឋាភិបាលប្រទេសនានាកុំដាក់ពាក្យប្តឹង លើករណីពលករខ្មែររបោះបង់ចោលការងាររត់មកស្រុក

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត មានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ដែលពិធីប្រារព្វបើកការដ្ឋាននៅផ្លូវប្រសព្វ៦០ម៉ែត្រ (ច្រមុះជ្រូកក្បាល ថ្នល់ ) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានធ្វើការអភ័យទោសដល់រដ្ឋាភិបាលនៃបណ្តាប្រទេសនានា ជាពិសេសកូរ៉េខាងត្បូង ថៃ និងជប៉ុន អំពីកង្វះខាតពលករកម្ពុជា ដែលត្រូវបានចាញ់បោកគេ ហើយបោះបង់ចោលការងារធ្វើនៅទីនោះ វិលចូលមកស្រុកវិញ។ សុំកុំអោយរដ្ឋាភិបាលនៃប្រទេសទាំងអស់ ដែលមានពលករធ្វើការនៅប្រទេសរបស់ខ្លួន ដាក់ពាក្យបណ្តឹងទាមទារសំណងពីរដ្ឋាភិបាលកម្ពុជា ឬពីបុគ្គលិកដែលរត់ចោលការងារ ដោយសារការចាញ់បោកលោក ខឹម វាសនា ដែលបានតាំងខ្លួនជាព្រះព្រហ្មនៅប្រទេសកម្ពុជា៕

    Share This Post: