ក្មេងប្រុសជនជាតិចិនម្នាក់ បានធ្វើអោយអ្នកម្តាយរំភើបយ៉ាងខ្លាំង ក្រោយពីបានជូនកូនជ្រូកដែលខ្លួនបានសន្សំរយៈពេលជាង ៨ខែ
- BY
- Oun Mey
- August 31, 2022
ចិន៖ យោងតាមគេហទំព័រ South China Morning Post ដែលបានរាយការណ៍ពីរឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ មកពី Jiangsu ភាគខាងកើតនៃប្រទេសចិន ព្យាយាមសន្សំប្រាក់នៅក្នុងកូនជ្រូកអស់
រយៈពេល ៨ខែកន្លងមក មុននឹងជូនវាជាអំណោយដល់ម្តាយ ហើយបានថតវីដេអូឃ្លីបម្តាយរបស់ខ្លួន នាពេលដែរវាយបំបែកកូនជ្រូកដើម្បីរាប់លុយក្នុងនោះ។
ដោយនៅក្នុងវីដេអូអ្នកអាចមើលឃើញ ម្តាយរបស់ក្មេងប្រុសនេះ កំពុងតែអង្គុយនៅលើឥដ្ឋជាមួយនឹងញញួរនៅដៃស្តាំរបស់នាង ដែលបានដាក់ក្រណាត់ពណ៌ស្វាយនៅក្រោមកូនជ្រូក ដែលធ្វើពីសេរ៉ាមិច
បន្ទាប់មកនាងចាប់ផ្តើមវាយបំបែកយ៉ាងថ្នមៗដោយញញួរជាច្រើនដង លុះមួយសន្ទុះក្រោយមក ទឹកមុខរបស់នាងបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើល
យ៉ាងខ្លាំង នៅពេលដែលកូនជ្រូកត្រូវបានបំបែកជាពីរ ដោយបង្ហាញថានៅខាងពីក្នុងពោរពេញដោយក្រដាសប្រាក់ ហើយក្រដាសប្រាក់ភាគច្រើនមានតម្លៃ ១០០ យន់ ក៏ដូចជាកាក់មួយចំនួនធំដែលហៀរចេញក្រៅមក ចំណែកក្មេងប្រុសនោះក៏បានបន្តឡើងថា៖ ប្រាក់ទាំងអស់នេះសុទ្ធតែជារបស់ខ្ញុំដែលបានសន្សំ ដើម្បីជូនអ្នកម៉ាក់ ដែលមានចំនួនសរុបរហូតដល់ទៅ ២៦,៤២០ យន់ ឬជាង ៤ពាន់ដុល្លាអាមេរិក ដែលចំណាយពេលត្រឹមតែ ៨ខែតែប៉ុណ្ណោះ។

- Share This Post:


