មានការប៉ះទង្គិចគ្នានៅរដ្ឋធានីអ៊ីរ៉ាក់
- BY
- Oun Mey
- August 31, 2022
អុីរ៉ាក់៖ យោងតាមសារព័ត៌មាន BBC និង Reuters បានរាយការណ៍អោយដឹងថា ក្រុមមន្ត្រីបានចេញមកប្រាប់ថា មនុស្សរាប់សិបនាក់ទៀតបានរងរបួស បន្ទាប់ពីបាតុករស្មោះស្ម័គ្រនឹងលោក Muktadar al-Sadr ជាបព្វជិតនិកាយស៊ីអ៊ីត និងអ្នកនយោបាយអ៊ីរ៉ាក់ដ៏ល្បីល្បាញ ដែលមានជំហរប្រឆាំងនឹងលោកខាងលិច បានធ្វើការឡោមព័ទ្ធវិមានប្រធានាធិបតីក្នុងទីក្រុងបាកដាដ បន្ទាប់ពីលោក Al-Sadr បានប្រកាសថាលោកនឹងបញ្ចប់តួនាទីនយោបាយរបស់គាត់។ ចំណែកផ្លូវនានាក្នុងទីក្រុងបាកដាដ ពោរពេញទៅដោយរថយន្តភីកអាប់ ដែលដឹកខ្មាន់កាំភ្លើង កាំភ្លើងយន្ត និងគ្រាប់រំសេវ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ Al-Sadr គឺជាមេដឹកនាំនៃសម្ព័ន្ធបដិវត្តន៍ដើម្បីកំណែទម្រង់ ឬ “Sirun” ដែលបង្រួបបង្រួមគណបក្សប្រជានិយមស្តាំនិយម និងបក្សកុម្មុយនិស្ត បានប្រកាសពីការបញ្ចប់តួនាទីនយោបាយកាលពីថ្ងៃចន្ទ លោកបានលើកឡើងអំពីការបរាជ័យរបស់ភាគីស៊ីអ៊ី ក្នុងការចូលរួមក្នុងការកែទម្រង់នយោបាយ និងការរិះគន់លើការគ្រប់គ្រងរដ្ឋដែលបរាជ័យ។ ម៉្យាងវិញទៀត លោក Al-Sadr បានប្រកាសធ្វើកូដកម្មអត់អាហារ រហូតដល់បញ្ចប់អំពើហិង្សា និងអាវុធ។

- Share This Post:


