Short News

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បញ្ជាក់ពីការចោទប្រកាន់លើមន្ត្រីកងរាជអាវុធហត្ថ២រូប បានប្រើប្រាស់អំណាច តួនាទី សម្លុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាតុលាការ

BY
Oun Mey
August 31, 2022

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយយោងតាមសេចក្តីរាយការណ៍របស់ក្រុមការងារចំពោះកិច្ច អំពីការស្រាវជ្រាវ ស៊ើបអង្កេត ចំពោះពាក្យសុំអន្តរាគមន៍របស់ឈ្មោះ ជា វុទ្ធី ទៅព្រឹទ្ធសភា និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដោយចោទប្រកាន់លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងលោកវរសេនីយ៍ទោ ភុយ ខ្វៃ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រើប្រាស់អំណាច តួនាទី សម្លុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាតុលាការ។

Share This Post: