សិល្បៈ

អ្នកនាង ខាត់ សុខឃីម បង្ហោះសារតូចចិត្ត ក្រោយឃើញមហាជនរិះគន់ប្អូនប្រុសខ្លួនថា ឈឺប្រកាសសុំជំនួយ ទាំងក្រុមគ្រួសារអ្នកនាងមិនបានសុំឡើយ

BY
Liny Chan
August 31, 2022

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ តារាកំប្លែងនាយ ខាត់ ចំរើន ដែល​ជា​ប្អូនប្រុសរបស់​អ្នក​នាង ខាត់ សុ​ឃី​ម បានឈឺធ្ងន់កំពុងសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ហើយត្រូវការឈាមដើម្បីព្យាបាល នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សិល្បករកម្ពុជា និងសង្គម។

ក្រោយពីការបង្ហោះក៏មានលេចឡើងនូវខមិនរិះគន់ពីមហាជនមួយចំនួននៅលើបណ្ដាញសង្គមថា៖ “ពេលឈឺ ទើបនឹកត្អូញត្អែរដាក់សង្គម ឬ ពេលឈឺត្អូញត្អែរមកសុំជំនួយជាដើម”។ យ៉ាងណាមិញ ក្រោយឃើញខមិនមហាជនបែបនេះភ្លាម តារាស្រីពហុជំនាញ គឺអ្នកនាង ខាត់ សុ​ឃី​ម បានតូចចិត្ត និងឈឺចាប់យ៉ាងខ្លាំងចំពោះខមិនរបស់មហាជនថាឱ្យប្អូនប្រុសរបស់ខ្លួនផងដែរ។

ក្នុងនោះអ្នកនាង បានបង្ហោះរៀបរាប់ដូច្នេះថា៖ “ខមមិនដ៏សែនខ្លោចផ្សាសំរាប់ (ខ្ញុំជាបងស្រីនឹងជាសិល្បៈខ្មែរ) ជំរាបសួរបង ប្អូនខ្ញុំ គ្នាមិនបាន ស្រែករក ជំនួយអីទេ (ក្នុងនាមពួកខ្ញុំ ជាបងប្អូន ពួកយើងមានជីវភាពសមរម្យ អាចជួយគ្នាបាន) តែបើបងប្អូនខាងក្រៅគាត់មានចិត្តស្រលាញ់អាណិតប្អូនខ្ញុំ (ខាត់ ចំរើន) ចង់ជួយគាត់ ក៏ជួយចុះ ពួកខ្ញុំសូមអរគុណគាត់ច្រើន ហើយបងដឹងថា ពួកខ្ញុំរាល់ថ្ងៃដោយសារតែមិនចង់អោយគេ និយាយថា ឈឺសុំជំនួយនេះហើយទើបខំរកសុី ធ្វើការទាំងយប់ថ្ងៃ គ្រប់ពេលទាំងមិនដែលទំនេរទេបង ដើម្បីឈឺមានមានលុយមើលខ្លួន សូមបងមុននឹងខមមិន សូមបងពិនិត្យមើលផង ខ្ញុំដឹងថាបងៗខ្លះមានគំនុំ នឹងអ្នកសិល្បៈខ្មែរ តែគ្រួសារខ្ញុំ ក៏ជាខ្មែរដូចបងដែរ (ខ្ញុំរៀនបានតិច ហើយមិនមែនអ្នកចេះដឹងដូចបងទេ តែខ្ញុំក៏មិនយកពេល ទៅអង្គុយ ចាំខមមិន រឺថាអោយអ្នក១អោយឈឺចាប់ដែរ“៕

អត្ថបទ៖ លីនី

Share This Post: