បច្ចេកវិទ្យា

នាយកប្រតិបត្តិក្រុមហ៊ុន Apple៖ ការរៀនសរសេរកូដគឺសំខាន់ជាងរៀនភាសាអង់គ្លេសទៅទៀត

BY
Khmernote Media
December 15, 2018

លោក Time Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បាននិយាយថា អង់គ្លេសគឺជាភាសាទីពីរ ដែលត្រូវបានគេរៀននៅជុំវិញពិភពលោក តែលោកគិតថា ការរៀនសរសេរកូដ (សរសេរកម្មវិធីកុំទ្យូទ័រ) គឺសំខាន់ជាងរៀនភាសាអង់គ្លេសទៅទៀត។ ក្នុងសន្និសិទ្ធសារព័ត៌មួយមានលោកបញ្ជាក់ថា ប្រសិនបើអ្នកជាជនជាតិបារាំង និងមានអាយុ ១០ ឆ្នាំ អ្ននកនឹងប្រឹងរៀនសរសេរកូដច្រើនជាងរៀនភាសាអង់គ្លេស ព្រោះថាការសរសេរកូដអាចជួយឲ្យអ្នកអាចបង្ហាញខ្លួនរបស់អ្នកទៅកាន់មនុស្សទាំង ៧ ពាន់លាននាក់នៅជុំវិញពិភពលោកបាន។

ការសរសេរកូដមិនមែនគ្រាន់តែជាជំនាញសម្រាប់អ្នករៀនផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនោះទេ តែវាគឺសម្រាប់មនុស្សគ្រប់គ្នា ដូចនេះលោកបានផ្តល់អនុសាសន៍ថា ការរៀនសរសេរកូដគួរតែត្រូវបានគេដាក់បញ្ចូលក្នុងកម្មវិធីសិក្សាផ្លូវការគ្រប់សាលារៀន ដូចជាមុខវិជ្ជាផ្សេងៗទៀតអីចឹងដែរ។ សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់បណ្តាញស្រាវជ្រាវអំពីការងារ Glassdoor បានរកឃើញថា ១/៣ នៃការងារដែលមានប្រាក់ចំណូលខ្ពស់ គឺជាការងារដែលប្រើជំនាញសរសេរកម្មវិធីកុំព្យូរទ័រនេះឯង៕

អត្ថបទ៖ ភក្តី

ប្រភព៖ fortune

Share This Post: