កុមារីអាយុ៧ឆ្នាំរៀនថ្នាក់ទី២នៅសាលាមួយក្នុងខេត្តឈុនបុរី ប្រទេសថៃ ត្រូវបានជាប់នៅក្នុងឡានសាលារហូតថប់ដង្ហើម មូលហេតុដោយសារតែគ្រូភ្លេចពិនិត្យពេលកូនសិស្សចុះពីឡាន
- BY
- Oun Mey
- September 1, 2022
ថៃ៖ យោងតាមប្រភពព័ត៍មានបានអោយដឹងថា លោកឧត្តមសេនីយ៍ទោ Prasert Kulabutdee សមាជិកព្រឹទ្ធសភា (ផ្នែកស៊ើបអង្កេត) នៃប៉ុស្តិ៍នគរបាលរដ្ឋបាល Panthong បានទទួលដំណឹងថា មានសិស្សម្នាក់បានស្លាប់ក្នុងរថយន្តដឹកសិស្សសាលា ស្ថិតក្នុងភូមិឃុំកើតហេតុ ស្រុក Phanthong ខេត្ត Chonburi។ រីឯក្រុមគ្រូពេទ្យដែលមកពីមន្ទីរពេទ្យ Panthong និងក្រុមសង្គ្រោះឧទ្យានជាតិ Sawang Phanthong បានចុះទៅដល់កន្លែងកើតហេតុ គឺស្ថិតនៅខាងក្នុងចំណតរថយន្តរបស់សាលា ដោយរកឃើញឡានដឹកសិស្ស ម៉ាកតូយ៉ូតា ពណ័ប្រផេះ ពាក់ស្លាកលេខ បាងកក នៅក្នុងឡានដឹកសិស្សនោះស្រាប់តែ បានប្រទះឃើញ ក្មេងស្រីម្នាក់ដែលមានឈ្មោះថា Khemnit Thongyu ឬ ប្អូន Ji Hoon ដែលមានអាយុ ៧ឆ្នាំ ជាសិស្សថ្នាក់ទី ២ នៃសាលាខាងលើ បានដេកស្លាប់(ដេកផ្កាប់មុខ) មានឈាមចេញនៅមុខ បបូរមាត់ ហើយនឹងដងខ្លួនមានសភាពស្លេក ក្រោយពេលពិនិត្យលើកៅអី ឃើញកាបូបស្ពាយពណ៌ខ្មៅ និងកែវទឹកផឹក។
បន្ទាប់ពីមានការសួរនាំគ្រូនៅសាលាបានផ្តល់ព័ត៌មានបឋមដល់ប៉ូលិសនិងក្រុមគ្រូពេទ្យថា «ព្រឹកមិញលោកបានបើកឡានទៅកន្លែងចតឡាន ហើយយកសិស្សចេញពីឡាន ពេលឃើញអស់សិស្សហើយក៏បានបើក
រថយន្តទៅចតនៅចំណតសាលា ដើម្បីចាំទៅយកកូនសិស្សវិញនៅពេលល្ងាច ប៉ុន្តែដល់ម៉ោង ១៦.០០ នាទី ក្រោយរៀបចំចតឡានទៅទទួលកូនសិស្សចេញពីរៀន ដើម្បីបញ្ជូនក្មេងៗទៅផ្ទះ ប៉ុន្តែពេលគាត់បើកទ្វាររថយន្ត គាត់បានឃើញថា Ji-hoon កំពុងដេកលក់។

- Share This Post:


