ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា បើកសម្ពោធរថយន្តថ្មីសន្លាងម៉ាក NISSAN TERRA SUV មាន 7 កៅអី ជាប្រភេទរថយន្ត SUV មានតួរថយន្តថ្មីទាំងស្រុង គួបផ្សំជាមួយនឹងសមត្ថភាពខ្ពស់ ផាសុកភាព និង បច្ចេកវិទ្យាទំនើប

    BY Khmernote Media December 15, 2018
    ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ខេមបូឌា បើកសម្ពោធរថយន្តថ្មីសន្លាងម៉ាក NISSAN TERRA SUV មាន 7 កៅអី ជាប្រភេទរថយន្ត SUV មានតួរថយន្តថ្មីទាំងស្រុង គួបផ្សំជាមួយនឹងសមត្ថភាពខ្ពស់ ផាសុកភាព និង បច្ចេកវិទ្យាទំនើប

    នាខែធ្នូ ឆ្នាំ2018 – ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី (“TCMC”) ដែលជាក្រុមហ៊ុនបុត្រសម្ពន្ធមានកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ហូលឌីង ប៊ីអេចធី (ម៉ាឡេស៊ី) និង ជាអ្នកចែកចាយផ្ដាច់មុខ និងទាំងស្រុងនូវរថយន្ត Nissan ធ្វើការសម្ពោធលក់ជាផ្លូវការនូវរថយន្តថ្មីសន្លាងម៉ាក NISSAN TERRA នៅរាជធានីភ្នំពេញ។

    លោក Dato’ Than Tai Hing, អគ្គនាយក ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ប្រចាំប្រទេសឡាវ និង កម្ពុជាបានថ្លែងក្នុងសុន្ទរកថារបស់ខ្លួនថា “ការរចនារថយន្តថ្មីសន្លាងម៉ាក NISSAN TERRA នេះ គឺបានគិតគូរលើតម្រូវការបើកបររបស់អតិថិជនក្នុងតំបន់អាស៊ីទាំងមូល។ ដោយសារតែនាពេលបច្ចុប្បន្ន អតិថិជន រំពឹងទុកកាន់តែខ្ពស់ខ្លាំងឡើងពីរថយន្តរបស់យើង ទើបក្រុមហ៊ុន Nissan ត្រូវបង្កើតរថយន្តមួយដែលអាចជាផ្នែកចាំបាច់សម្រាប់ជីវិតរស់នៅរបស់អតិថិជន”។

    លោក Dato’ Than បានបន្ថែមទៀតថា “ការរចនារបស់រថយន្តថ្មីសន្លាងម៉ាក Nissan TERRA ដែលបាននាំចូលសុទ្ធសាធពីប្រទេសថៃ គឺមានសមត្ថភាពខ្ពស់ អាចបើកបរបានគ្រប់កាលៈទេសៈ និងគួរជាទីទុកចិត្តសម្រាប់ការបើកបររៀងរាល់ថ្ងៃ ហើយអតិថិជនក៏អាចផ្លាស់ប្ដូរពីការបើកបរក្នុងជីវិតរស់នៅប្រចាំថ្ងៃធម្មតាទៅជាការបើកបរសម្រាប់ជីវិតដំណើរកម្សាន្តបានទៀតផង។ តាមរយៈលក្ខណៈពិសេសនេះ យើងជឿជាក់ថារថយន្តថ្មីសន្លាងម៉ាក Nissan TERRA នេះ នឹងក្លាយជាម៉ូតរថយន្តពេញនិយមបំផុតនៅក្នុងប្រទេសនេះ ដោយសារតែសមត្ថភាពអាចបើកបរទៅកាន់គ្រប់ទីកន្លែងទាំងអស់ប្រកប ដោយភាពងាយស្រួល”។

    តាមរយៈការបន្ថែមម៉ូដែលថ្មីៗជាបន្តបន្ទាប់ក្រៅពីរថយន្តថ្មីសន្លាងម៉ាក NISSAN TERRA នេះ ក្រុមហ៊ុន Nissan បានបំពេញតាមតម្រូវការដែលកំពុងកើនឡើងរបស់ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺរថយន្ត SUV ដែលមានកៅអីអង្គុយ 7 ហើយចំណែកទីផ្សាររបស់ SUV នៅតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមរថយន្តលក់ដាច់បំផុតទាំងបីប្រភេទ និងមានកំណើនអ្នកបើកបរខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

    រថយន្តថ្មីសន្លាងម៉ាក NISSAN TERRA ដែលមានតួជាប្រភេទរថយន្ត SUV គឺបានអភិវឌ្ឍដោយ បំពេញន្ថែមពីលើលក្ខណៈពិសេសរបស់រថយន្ត Nissan SUV ដែលបានរចនាកាលពីជាង 60 ឆ្នាំមុន ដែលរួមមានម៉ូដែលលេចធ្លោជាច្រើន ដូចជា រថយន្ត Nissan Patrol រថយន្ត Nissan Safari, រថយន្តNissan Terrrano និង រថយន្ត Nissan Xterra។

    រថយន្តថ្មីសន្លាងម៉ាក NISSAN TERRA ដែលបានផលិតឡើងនៅក្នុងរោងចក្រផលិតរបស់ ក្រុមហ៊ុន Nissan ប្រចាំប្រទេសថៃសម្រាប់ផ្គត់ផ្គងទីផ្សារអាស៊ីអាគ្នេយ៍ បានរួមច្របាច់បញ្ចូលគ្នានូវសមត្ថភាពដំណើរការរបស់ម៉ាស៊ីនកម្រិតខ្ពស់បំផុត ជាមួយនឹងបច្ចេកវិទ្យាទំនើប ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួល និងប្រកបដោយផាសុកភាព ដែលអតិថិជនអាចធ្វើដំណើរកម្សាន្តទៅកាន់ទីឆ្ងាយបានប្រកបដោយទំនុកចិត្តខ្ពស់បំផុត។

    ព័ត៌មានលម្អិតបន្ថែមអំពីរថយន្តថ្មីសន្លាងម៉ាក Nissan TERRA

    រថយន្តថ្មីសន្លាងម៉ាក Nissan TERRA មានបំពាក់ភ្លើងដឺមី (DRL) មានរាងកោងពិសេសដែលមិនគ្រាន់តែជាការរចនាបែបស៊ីវីល័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ជូនប្រព័ន្ធសុវត្ថិភាពបន្ថែមលើ
    រថយន្តនេះ ដែលធ្វើឱ្យរថយន្តងាយនឹងមើលឃើញដោយអ្នកបើកបរផ្សេងទៀតនៅពេលបើកបរ ពេលថ្ងៃ ឬក្រោមអាកាសធាតុមានចុះអ័ព្ទ និងមានបំពាក់ចង្កៀងមុខ LED សម្រាប់ការបើកបរនាពេលយប់ផងដែរ។

    ដោយមានបំពាក់សាក់ស៊ីគ្រោងតួច្រើនជាន់ដោយស្រោបប្រអប់ និងមានប្រវែងពេញលេញ រថយន្តម៉ូដែលនេះអាចបើកបរលើស្ថានភាពផ្លូវលំបាកដោយរក្សាលំនឹងបានយ៉ាងល្អ។ រថយន្តនេះក៏មានបំពាក់ប្រព័ន្ធបូមក្រោយមានរបុំរ៉ឺស័រប្រាំតង់ និងភ្លៅកង់ក្រោយយ៉ាងរឹងមាំផងដែរ ដែលជួយធានាថាភាពរឹងមាំ និងភាពធន់របស់រថយន្តនេះ នឹងមិនប៉ះពាល់ដល់ផាសុកភាព និងភាពងាយស្រួលរបស់លោកអ្នកឡើយ។ មុខងារអូសទាញកង់ទាំង 4 ដោយប្រព័ន្ធប្ដូរលេខពិសេស អាចឱ្យអ្នកបើកបរធ្វើការជ្រើសរើសមុខងារមុខងារបើកបរ 2WD ដែលជួយសន្សំសំចៃប្រេងខ្ពស់បំផុតនៅពេលបើកបរនៅលើផ្លូវហាយវ៉េ និង 4H ដែលមានសមត្ថភាពខ្ពស់សម្រាប់ការបើកបរលើផ្លូវលំបាកខ្លាំងតាមតម្រូវការជាក់ស្ដែង។ ហើយនៅពេលស្ថានភាពផ្លូវកាន់តែលំបាកខ្លាំងជាងនេះ អ្នកបើកបរអាចប្ដូរទៅ 4LO ដើម្បីឱ្យប្រព័ន្ធដ៏មានសមត្ថភាពនេះជូនលោកអ្នកទៅកាន់គោលដៅរបស់លោកអ្នក។ ដូច្នេះហើយទើប ពាក្យស្លោករបស់ Terra គឺ “ទៅកាន់គ្រប់ទីកន្លែងទាំងអស់”។

    ស៊ីឡាំង 4 ជាជួរ 2.5L DOCH VGS ធូបូមានប្រព័ន្ធត្រជាក់លេខអូតូ 7 តង់ដែលមានចង្កឹះលេខដៃ (+/-) របស់រថយន្តថ្មីសន្លាងម៉ាក Nissan TERRA អាចឱ្យលោកអ្នកបើកបរបានលឿន និងធានានូវភាពរលូន និងថាមពលខ្លាំង ជាមួយនឹងកម្លាំងសេស 190 និងកម្លាំងបង្វិលអតិបរមា 450 ទៀតផង។ ទោះបីជា រថយន្តនេះមានម៉ាស៊ីនធំក្ដី ក៏វាជួយសន្សំសំចៃប្រេងបានយ៉ាងល្អប្រសើផងដែរ។

    កូនសោវៃឆ្លាត (i-Key) ដែលមានប៊ូតុងចុចបញ្ឆេះរថយន្តដ៏ល្បីល្បាញរបស់ Nissan ជួយកាត់បន្ថយភាពស្មុគស្មាញរបស់អ្នកបើកបរក្នុងការបើកសោចូលក្នុងរថយន្ត បញ្ឆេះរថយន្ត និងបើកបររថយន្ត។ តាបឡូជំនួយដល់ការបើកបរទំនើប (ADAD) អាចផ្ដល់ព័ត៌មានអំពីប្រវែងផ្លូវលំបាក ល្បឿនម៉ាស៊ីន សីតុណ្ហភាពខាងក្រៅ កុងទ័រសាំង ។ល។ ដល់អ្នកបើកបរ ហើយអ្នកបើកបរក៏អាចបញ្ជាប្រព័ន្ធសំឡេង សឺរ៉េប្រព័ន្ធបញ្ជាបើកបរ ព្រមទាំងការហៅទូរសព្ទតាម Bluetooth ផងដែរ។

    អ្នករួមដំណើរ ក៏អាចមានអាម្មណ៍រីករាយជាមួយនឹងសីតុណ្ហភាពប្រកបដោយផាសុកភាព និងតាបឡូឌីជីថលបែបទំនើបរបស់ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិទាំងពីរផ្នែកនៅខាងមុខ រីឯស្លាបខ្យល់ខាងក្រោយ និងប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពកៅអីអង្គុយខាងក្រោយ ក៏ផ្ដល់ផាសុកភាពដល់អ្នករួមដំណើរផងដែរ។ ប្រព័ន្ធកម្សាន្តខាងក្រោយទំហំ 10.1 អ៊ីញ កញ្ចក់កាត់បន្ថយសំឡេងរំខាន និងកន្លែងដាក់ដបទឹកចំនួន 14 អាចឱ្យធ្វើឱ្យដំណើរកម្សាន្តលក្ខណៈគ្រួសាររបស់លោកអ្នកកាន់តែមានភាពរីករាយមិនអាចបំភ្លេចបាន។

    រថយន្ត SUV ប្រាំពីរកៅអីដែលមានម៉ូតរចនាដូចនៅក្នុងរោងកុន ស្រោបដោយស្បែកល្អ អាចបត់បាន ងាយស្រួលអង្គុយ និងមានទីធ្លាធំងាយស្រួលអង្គុយ ដោយគួរផ្សំជាមួយនឹង កៅអីជួរទី 2 អាចរុញទៅជំហៀងបាន 60:40 និង កៅអីជួទី 2 បត់បាន 50:50 ដែលធ្វើឱ្យរថយន្តនេះកាន់តែមានភាពល្អប្រសើរសម្រាប់ទាំងផ្លូវក្នុងទីក្រុង និងផ្លូវលំបាកបែបដំណើរកម្សាន្តជាមួយគ្រួសារ និងមិត្តភក្តិ។ ទោះបីជាយ៉ាងណាក៏ យើងមិនអាចបំភ្លេចបានដែរនូវកៅអីអង្គុយខាងមុខគ្មានទំនាញ ដែលមាន

    មុខងារសឺរ៉េប្រាំបីយ៉ាង និងមុខងារសឺរ៉េចង្កេះពីរយ៉ាង សម្រាប់អ្នកបើកបរ ព្រមទាំងមានការសឹរ៉េបួនយ៉ាងសម្រាប់អ្នកដំណើរនៅខាងមុខផងដែរ។

    “ប៊ូតុងបញ្ជាកៅអីអង្គុយដែលអាចកាច់បត់ និងកាច់ទម្លាក់ដោយគ្រាន់ចុចប៊ូតុង” អាចបត់កៅអីជួរ

    ទីពីរ ដើម្បីឱ្យអ្នកអង្គុយកៅអីជួរទីបីងាយស្រួលចេញចូល ដែលបំពេញបន្ថែមដល់ទ្វារក្រោយដែលអាចបើកបានយ៉ាងធំទូលាយ។ អ្នកអាចមើលឃើញច្បាស់ថា រថយន្តថ្មីសន្លាងម៉ាក Nissan TERRA មានកន្លែងសម្រាប់អ្នកបើកបរល្អប្រសើរ មានគុណភាព និងទំនើបគ្រប់កាលៈទេសៈទាំងអស់។

    ក្រុមហ៊ុន TERRA ក៏បានបំពាក់នូវបច្ចេកវិទ្យាទំនើបដើម្បីផ្ដល់សុវត្ថិភាព និងទំនុកចិត្តដល់អ្នកបើកបរផងដែរ។ បច្ចេកវិទ្យាច្នៃប្រឌិតថ្មីនេះ មានឈ្មោះថា ប្រព័ន្ធបម្លាស់ទីឆ្លាតវៃរបស់ Nissan ក្នុងនោះរួមមាន ការបើកឃ្លុបក្រោយដោយស្វ័យប្រវត្តិតាមរយៈការធ្វើចលនាទាត់ (បើកឃ្លុបក្រោយដោយស្វ័យប្រវត្តិនៅពេលដែលយើងទៅដល់ខាងក្រោយរថយន្ត ហើយយកជើងទាត់កាងឃ្លុបក្រោយរបស់រថយន្ត) ប្រព័ន្ធព្រមានពេលប្ដូរគន្លង (LDW) ជួយបង្កើនសុវត្ថិភាពតាមរយៈការប្រាកដថា អ្នកអាចប្ដូរគន្លងនៅពេលដែលអ្នកមានបំណងចង់ប្ដូរបណ្ណោះ។ ប្រសិនបើប្រព័ន្ធនេះរកឃើញថាអ្នកប្ដូរគន្លង នោះប្រព័ន្ធនេះនឹងផ្ដល់សញ្ញាព្រមាន។ ប្រព័ន្ធតាមដានទិដ្ឋភាពជុំវិញឆ្លាតវៃ (i-AVM) របស់ Nissan ប្រើប្រាស់កាមេរ៉ាចំនួនបួនដោយដំឡើងជុំវិញរថយន្ត TERRA ដើម្បីអាចចាប់រូបភាពបាន 360 ដឺក្រេ ជុំវិញរថយន្ត ដើម្បីជួយសម្រួលដល់ការចត…. ឬចតនៅកន្លែងចង្អៀត ជាពិសេសនៅពេលដែលអ្នកបើកបរក្នុងស្ថានភាពផ្លូវលំបាក ចំណែកប្រព័ន្ធចាប់វត្ថុកំពុងមានចលនា (MOD) ក៏ប្រើប្រាស់កាមេរ៉ាទាំងបួននេះដើម្បីចាប់រកវត្ថុមានចលនានៅជុំវិញរថយន្តនៅកន្លែងចត ឬនៅពេលចូលចតយឺតៗ។ បន្ទាប់មកប្រព័ន្ធនេះ នឹងលោតសញ្ញាប្រាប់អ្នកបើកបរដោយរូបភាព សំឡេង និងលក្ខណៈពិសេសផ្សេងទៀត។

    បច្ចេកវិទ្យារក្សាសុវត្ថិភាពរបស់រថយន្តថ្មីសន្លាងម៉ាក Nissan TERRA មានបន្ថែមប្រព័ន្ធបញ្ជាមួយចំនួនដូចជា៖

    – ប្រព័ន្ធជំនួយពេលឡើងចំណោត (HSA) ជួយការពាររថយន្តពីការរអិលថយក្រោយពីរ-បីវិនាទី ដែលផ្ដល់ពេលវេលាគ្រប់គ្រាន់ល្មមសម្រាប់អ្នកប្ដូរជើងពីឈ្នាន់ហ្រ្វាំងមកហ្គ៊ែរវិញ។
    – ប្រព័ន្ធជំនួយពេលចុះចំណោត (HDC) ជួយគ្រប់គ្រងល្បឿនពេលចុះចំណោត តាមរយៈការសឺរ៉េល្បឿន និងសម្ពាធហ្វ្រាំងដោយស្វ័យប្រវត្តិ។
    – ប្រព័ន្ធហ្វ្រាំងគ្រប់គ្រងការរអិលទប់ដោយកង់ទាំង 4 (ABLS) ដឹងអំពីការវិលកង់ ហើយចាប់ហ្វ្រាំងលើកង់ដែលរអិល ព្រមទាំងបញ្ជូនកំលាំងថាមពលទៅកង់ផ្សេងទៀតដើម្បីជួយហ្វ្រាំងក្នុងពេលធ្វើដំណើរលើផ្លូវលំបាក។
    – ប៉ុងក្រោយប្រទាក់ជាប់ដោយអេឡិចត្រូនិក (ELRD) នឹងដំណើរការនៅពេលចុចលើប៊ូតុង ដែលផ្ដល់ចំណុចពិសេសសម្រាប់ការបើកបរលើផ្លូវលំបាក ដោយផ្ដល់ថាមពលទៅកង់ក្រោយទាំងពីរស្មើគ្នា ដើម្បីពង្រឹងការចាប់ហ្វ្រាំង និងបន្តដំណើរឆ្ពោះទៅមុខ។
    – ពោងសុវត្ថិភាព SRS ចំនួន 6 (អ្នកបើកបរ និងអ្នកដំណើរខាងមុខ វាំងននរុញទៅចំហៀងជាប់កៅអីខាងមុខទាំងពីរ និងជាប់នឹងដំបូលការពារសម្រាប់ជួរទីពីរ និងទីបី)។

    រថយន្តនេះ ក៏មានបំពាក់សិនស័រមើលក្រោយបួនទិសសម្រាប់ការចត កាមេរ៉ាមើលក្រោយ ប្រព័ន្ធការពារចោរលួច សោការពារចោរលួចដែលមានសំឡេងរោទ៍ VSS និងភ្លើងមុខផងដែរ។

    លក្ខណៈពិសេសអំពីស្ដង់ដារសុវត្ថិភាពរួមមានដូចជា ប្រព័ន្ធហ្វ្រាំង ABS (ABS) ហ្វ្រាំងបែងចែកកម្លាំងអេឡិកត្រូនិច (EBD) ប្រព័ន្ធជំនួយហ្រ្វាំង (BA) ការគ្រប់គ្រងរថយន្ដបែបឌីណាមិក (VDC) សោសុវត្ថិភាពការពារកូនក្មេង និងតួរថយន្តដ៏រឹងមាំ (រួមបញ្ចូលទាំងកន្លែងដែលងាយនឹងរងការប៉ះទង្គិច ដែលបានរចនាឡើងជាមួយកាប៊ីនរឹងមាំខ្លាំង ដើម្បីកាត់បន្ថយផលប៉ះពាល់ និងផ្ដល់ការការពារសម្រាប់លោកអ្នក និងអ្នករួមដំណើរជាមួយលោកអ្នកផងដែរ)។ TERRA គឺជារថយន្តល្អជាងគេដោយសារតែជើងក្រោមរបស់វាមានកម្ពស់ 225 mm ដែលអាចជួយកាត់បន្ថយហានិភ័យនៃការខូចខាតដោយសារផ្លូវគ្រោះ ផ្លូវមិនល្អ និងការបើកបរក្នុងតំបន់លិចទឹកផងដែរ។

    អតិថិជន និងសាធារណជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកទស្សនារថយន្តថ្មីសន្លាងម៉ាក Nissan TERRA ប្រភេទ Earth Brown, Lunar Metallic Gray, Flare Metallic Gold, Fiery Red, Galaxy Black, Dark Blue, Brilliant Silver and Aspen Pearl White ដែលមាននៅគ្រប់អាគារតាំងបង្ហាញរបស់ក្រុមហ៊ុន Nissan ទាំងអស់។

    អតិថិជនកក់រថយន្តថ្មីទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃពិសេសចំនួន 64,900 ដុល្លារអាមេរិក។

    សម្រាប់ព័ត៌មានបន្ថែមអំពីម៉ូដែលរថយន្ត Nissan ទាំងអស់នៅក្នុងប្រទេសកម្ពុជា សូមបើកមើលវេបសាយត៍ www.nissan.com.kh/ ឬសូមតាមដានទំព័រហ្វេសប៊ុករបស់ Nissan កម្ពុជា គឺ fb.com/CambodiaNissan/

    អំពីក្រុមហ៊ុន តាន់ចុង ម៉ូធ័រ ភីធីវ៉ាយ អិលធីឌី
    នៅឆ្នាំ2006 ក្រុមហ៊ុន តាន់ ចុង គ្រុប បានបើកមជ្ឈមណ្ឌលផ្ដល់សេវាក្រោយពេលលក់ដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រោមម៉ាកយីហោថា អ៊ី-ហ្គារាស។ នៅឆ្នាំ2010 ក្រុមហ៊ុន តាន់ ចុង គ្រុប បានចុះកិច្ចព្រមព្រៀងភាពជាអ្នកចែកចាយជាមួយក្រុមហ៊ុន Nissan Motor Co. Ltd ដោយបានផ្ដល់ជូនក្រុមហ៊ុននេះនូវសិទ្ធិផ្ដាច់មុខតែមួយគត់ក្នុងការចែកចាយរថយន្ត Nissan នៅក្នុងប្រទេសកម្ពុជា។ ជាបន្តបន្ទាប់មកទៀត ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ (“TCMC”) បានបើកមជ្ឈមណ្ឌល Nissan 3S នៅក្នុងខេត្តសៀមរាប បន្ទាប់មកទៀតគឺសាខាមួយទៀតដែលមានទីតាំងនៅរាជធានីភ្នំពេញ។ មជ្ឈមណ្ឌលរថយន្ត Nissan 3S ក្នុងទីក្រុងភ្នំពេញបានបើកចូលក្នុង
    ទីផ្សារប្រទេសកម្ពុជាក្នុងខែកក្កដា ឆ្នាំ2018 TCMC បានប្ដេជ្ញាចូលរួមក្នុងទីផ្សារកម្ពុជាក្នុងប្រទេសកម្ពុជា ហើយគ្រោងនឹងណែនាំម៉ូដែល Nissan ចុងក្រោយគេបង្អស់ ក៏ដូចជាបន្តពង្រីកបណ្ដាញលក់ និងក្រោយពេលលក់ក្នុងប្រទេសនេះ ដើម្បីផ្ដល់សេវាជូនអតិថិជនកាន់តែល្អប្រសើរ។

    សម្រាប់សំណួរអំពីប្រព័ន្ធផ្សព្វផ្សាយ សូមទាក់ទង៖

    ទំនាក់ទំងសាធារណៈ ឥណ្ឌូចិន (ទីស្នាក់ការ, MY)
    ទូរសព្ទ៖ +6 03 – 2788 3172
    ទូរសារ៖ +6 03 – 2788 6470
    អ៊ីមែល៖ edmund.teh@tanchonggroup.com
    enquiry.nissancambodia@tanchonggroup.com
    សម្រាប់សំណួរផ្សេងៗ សូមទាក់ទង៖

    ក្រុមហ៊ុន តាន់ចុង ម៉ូធ័រ (ខេមបូឌា) ភីធីវ៉ាយ អិលធីឌី
    អគារ 131B ផ្លូវ 271 សង្កាត់បឹងសាឡាង
    ខណ្ឌទួលគោក ភ្នំពេញ ប្រទេសកម្ពុជា
    ទូរសព្ទ៖ +855 23 993 338 ទូរសារ៖ +855 23 991 287
    អ៊ីមែល៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay