សិល្បៈ

អ្នករៀបចំកម្មវិធី Miss Grand Cambodia បានសូមអភ័យទោសចំពោះសាធារណជននូវកំហុសឆ្គងទាំងឡាយដែលបានកើតឡើងដោយអចេតនា

BY
Naren
September 1, 2022

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងដែលមានការអញ្ជើញចូលរួមពីក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ព្រមទាំងលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ដែលជាអ្នករៀបចំកម្មវិធី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលកិច្ចប្រជុំអន្តរក្រសួងទាក់ទងនឹងលទ្ធផលកម្មវិធីប្រកួតបវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ តាមរយៈកិច្ចប្រជុំនេះ ផលិតកម្មមហាហង្សបានធ្វើការសូមអភ័យទោស ចំពោះសាធារណជនទាំងអស់នូវកំហុសឆ្គងទាំងឡាយដែលបានកើតឡើងដោយអចេតនា ក្នុងដំណើរនៃកម្មវិធីប្រកួតកញ្ញាឯក Miss Grand Cambodia 2022 ហើយសន្យាថា នឹងបង្កើនកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌នានា នាពេលអនាគត ចៀសរាងនូវរាល់កំហុសឆ្គងនានាជាយថាហេតុដែលបានកើតឡើងក្នុងឆ្នាំនេះ ក្នុងស្មារតីបន្តរួមចំណែកលើកតម្លៃនូវកិត្យានុភាពជាតិ និងគុណតម្លៃស្ត្រីខ្មែរឱ្យបានខ្ពង់ខ្ពស់។ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖

Share This Post: