ខ្មែរណូត

ស្វែងរក

  • PR

    គន្លឹះសាមញ្ញបំផុតដែលជួយឱ្យអ្នកមានសម្រស់ស្រស់ស្អាត និងមានសុខភាពល្អ

    BY Khmernote Media December 15, 2018
    គន្លឹះសាមញ្ញបំផុតដែលជួយឱ្យអ្នកមានសម្រស់ស្រស់ស្អាត និងមានសុខភាពល្អ

    ការវិវឌ្ឍន៍នៃអាយុកាលគឺជាច្បាប់ធម្មជាតិប៉ុន្តែការធ្វើឱ្យសម្រស់ និងសុខភាពមានភាពកាន់តែប្រសើរឡើងទៅតាមអាយុកាលនោះគឺជារឿងចាំបាច់បំផុតដែលយើងត្រូវធ្វើ និងអាចធ្វើបាន។ ទាំងនេះគឺជាគន្លឹះដ៏សាមញ្ញបំផុតដែលអាចជួយយើងឱ្យមានសុខភាពល្អ និងសម្រស់ស្រស់ស្អាតចាប់តាំងពីខាងក្នុងមក។

    ពេលវេលាកាន់តែកន្លងទៅទម្លាប់នៃការថែរក្សាស្បែកក៏ត្រូវមានការផ្លាស់ប្តូរផងដែរ។ ពេលដែលយើងមានវ័យកាន់តែចាស់ទៅស្បែករបស់យើងក៏បានបង្ហាញសញ្ញាទៅតាមនោះផងដែរដូចជា ពណ៌ស្បែក ភាពរលោងនៃស្បែកជាដើម។ដូច្នេះហើយការថែរក្សាស្បែកត្រូវតែធ្វើឡើងទៅតាមមូលដ្ឋានដែលអាចធ្វើឱ្យស្បែកមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមានភាពភ្លឺថ្លា។

    ១.ទទួលទានអាហារដែលល្អសម្រាប់សុខភាព
    អាហារដែលអ្នកត្រូវទទួលទានរួមមានបន្លែ និងផ្លែឈើព្រោះវាអាចជួយកម្ចាត់ជាតិពុលចេញពីក្នុងរាងកាយរបស់យើងដែលអាចធ្វើឱ្យស្បែកមានសុខភាពល្អ។

    ២.ការធ្វើលំហាត់ប្រាណ
    យើងត្រូវដើរ ៣០ នាទី ឬក៏ទៅក្លឹបហាត់ប្រាណ។ យើងត្រូវរៀបចំពេលវេលាឱ្យបានត្រឹមត្រូវដើម្បីហាត់ប្រាណឱ្យបានទៀងទាត់។ព្រោះវាមិនគ្រាន់តែជួយសម្អាតស្បែកប៉ុណ្ណោះទេថែមទាំងជួយសម្អាតកោសិកាឈាមក្នុងស្បែកទៀតផង។ការធ្វើលំហាត់ប្រាណក៏អាចកម្ចាត់កាកសំណល់លើស្បែកបានផងដែរ។ជាពិសេសវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយ ការពារការកើតមុន និងជួយសុខភាពទូទៅផងដែរ។ ការដែលមានសុខភាពល្អ និងរាងកាយមាំមួន = ស្មើនឹងមានស្បែកស្អាតតាមបែបធម្មជាតិ។

    ៣.ការទទួលទានទឹក
    ដើម្បីធ្វើឱ្យស្បែកមានសំណើមពីខាងក្នុងមក សូមញ៉ាំទឹកឱ្យបានច្រើនគ្រប់គ្រាន់។ អ្នកជំនាញបានណែនាំឱ្យទទួលទានទឹកយ៉ាងតិចពី ៨ ទៅ ១០ កែវក្នុងមួយថ្ងៃ និងរៀងរាល់ថ្ងៃ។ទឹកពិតជាមានប្រយោជន៍ខ្លាំងណាស់ទាំងសុខភាពរាងកាយ និងសុខភាពស្បែក។ ទឹកក៏អាចជួយបណ្តេញជាតិពុលក្នុងរាងកាយរបស់យើងបានផងដែរ។

    ៤.ត្រូវថែទាំសុខភាពឱ្យបានល្អ

    សម្រាប់អ្នកដែលតែងតែធ្វើវាជាប្រចាំគួរតែកាត់បន្ថយការជក់បារី និងទទួលទានគ្រឿងស្រវឹង។ សកម្មភាពទាំងអស់នេះគឺជាការដែលយកជាតិពុលចូលក្នុងរាងកាយដែលជាមូលហេតុចម្បងក្នុងការធ្វើឱ្យស្បែកមានសុខភាពមិនល្អ។ សូមកាត់បន្ថយទម្លាប់នៃការធ្វើរឿងទាំងនេះ នោះស្បែកក៏ដូចជាសុខភាពរបស់អ្នកប្រាកដជាមានភាពប្រសើរឡើង។

    ៥. លាបគ្រីមសម្រាប់ការពារស្បែកពេលយប់
    សូមប្រើប្រាស់គ្រីមនៅពេលយប់ដែលអាចជួយធ្វើឱ្យស្បែករបស់អ្នកសម្រាក និងមានភាពស្រស់ស្អាតនៅពេលដែលអ្នកគេង។ គ្រីមលាបនៅពេលយប់គឺត្រូវបានគេដឹងថាវាអាចជួយឱ្យស្បែករបស់អ្នកមានសំណើម និងកាត់បន្ថយក៏ដូចជាធ្វើការជួសជុលកោសិកាស្បែកខូច។

    ៦. ឡេលាបខ្លួន
    ផ្ទៃមុខរបស់យើងមិនមែនជាកន្លែងតែមួយគត់ដែលត្រូវយកចិត្តទុកដាក់ថែរក្សានោះទេ។ ដើម្បីទទួលបានស្បែកស្អាតពេញមួយតួខ្លួននោះអ្នកត្រូវប្រាកដថាអ្នកបានលាបឡេពេញតួខ្លួនរបស់អ្នកឱ្យបាន ២ ដងក្នុង ១ ថ្ងៃ។សូមផ្តោលើការថែ
    រក្សាស្បែកដែលងាយនឹងស្ងួត និងជាំ ឬក្រិនដូចជា កែងដៃ ក្បាលជង្គង់ និងកែងជើងជាដើម។
    តែជាសំណាងល្អ អ្នកទាំងអស់គ្នាក៏អាចទទួលបានស្បែកស្អាតបំផុតយ៉ាងងាយស្រួលផងដែរជាមួយនឹងផលិតផលសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ ULTIMATE WHITE ដែលសម្បូរទៅដោយសារធាតុចម្រាញ់ពីធម្មជាតិពីផ្កាសាគូរ៉ា លីកូរីស (ឈើអែម) ផ្លែប៊ឺរី ផ្លែទទឹម ជាមួយនឹងការបន្ថែម វីតាមីន ៣ ប្រភេទ ដូចជា វីតាមីន ប៊េស្រ៊ី វីតាមីនស៊ី និងវីតាមីនអ៊ី។ សារធាតុចម្រាញ់ទាំងអស់ដែលមានក្នុងសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ ULTIMATE WHITE នេះពិតជាអាចធ្វើឱ្យស្បែករបស់យើងភ្លឺរលោង និងសស្អាតតាមបែបធម្មជាតិពិតៗ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay