លីម តិចម៉េង សម្តែងការដឹងគុណ អ្នកដែលជួយអប់រំ បង្ហាត់បង្រៀនខ្លួនក្នុងវិស័យសិល្បៈ ទោះបីជាគាត់លែងមានវត្តមាននៅលើលោកនេះទៀតក្តី
- BY
- Naren
- September 2, 2022
(ភ្នំពេញ)៖ តារាចម្រៀងលោក លីម តិចម៉េង ដែលជាម្ចាស់ពាន Cambodia Idol រដូវកាលទី៤ កំពុងតែមានប្រជាប្រិយភាពខ្លាំង និងទទួលបានការស្រលាញ់ពេញចិត្តពីសំណាក់ប្រជាជនខ្មែរស្ទើរតែទូទាំងប្រទេស ក៏ព្រោះតែក្រៅពីមានទឹកដមសម្លេងពីរោះ តារាប្រុសរូបនេះមានភាពលេចធ្លោជាងគេ មានចរិតគួរឱ្យស្រលាញ់ សុភាពរាបសា និងចេះគោរពចាស់ទុំ អ្នកនៅជុំវិញខ្លួន។

ជាការពិតទម្រាំតែជោគជ័យដូចសព្វថ្ងៃ តិចម៉េង ក៏មិនមែនដើរលើផ្លូវសិល្បៈនេះដោយមិនមានការណែនាំពីរៀមច្បងឡើយ។ ដោយនៅថ្ងៃនេះ ម្ចាស់ពាន Cambodia Idol រដូវកាលទី៤ បានបង្ហោះសារ ថានឹងទៅសម្តែងការអរគុណអ្នកលេងភ្លេងដ៏ជំនាញម្នាក់ឈ្មោះ ReNo Chhim Phi Ruk ដែលធ្លាប់បានអប់រំ បង្ហាត់បង្រៀន ដល់ តិចម៉េង តាំងពីមិនទាន់មានឈ្មោះល្បី តែគួរឱ្យសោកស្តាយបុរសរូបនេះបានលាចាកលោកដោយសារតែជំងឺប្រចាំកាយ គឺរបេងកូនកណ្តុរកំរិតធ្ងន់ ដូច្នេះមិនបាននៅឃើញជោគជ័យរបស់ តិចម៉េង ឡើយ។
ម្ចាស់ពាន Cambodia Idol រដូវកាលទី៤ បានបង្ហោះសារយ៉ាងដូច្នេះថា «ចាំខ្ញុំបន្តិចណាបងតិចទៀតខ្ញុំនឹងទៅរកបងដល់ផ្ទះដើម្បីសម្តែងការអរគុណដ៏ធំធេងរបស់បង ReNo Chhim Phi Ruk គ្មានបង គ្មាន Room42 កន្លែងដែលផ្តល់បទពិសោធន៍គ្រប់យ៉ាងក្នុងវិស័យសិល្បៈ គ្មានបង ខ្ញុំមិនស្គាល់ពាក្យថាតស៊ូ គ្មានបង ប្អូនគ្មានថ្ងៃនេះទេ តែគួរឱ្យស្តាយពេលនេះបែរជាគ្នានវត្តមានបងនៅ មិនមែនបងប្អូនសាច់ញាតិទេ តែនៅក្នុងចិត្តប្អូន បងគឺជាបងប្រុសបង្កើតរបស់ប្អូនជារាងរហូត»៕




- Share This Post:






