សិល្បៈ

ទំនាក់ទំនងស្នេហារវាង តារាសម្តែង សេង សុខឃីម និងនាយ ចឺម រយៈពេលជាង១ឆ្នាំត្រូវបានបញ្ចប់

BY
Naren
September 2, 2022

(ភ្នំពេញ)៖ តារាសម្តែង អ្នកនាង សេង សុខឃីម ដែលប្រិយមិត្តអ្នកអាន បានដឹងថាជាសង្សាររបស់តារាចម្រៀង នាយ ចឺម អ្នកទាំង២តែងតែបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញសង្គម។ ប៉ុន្តែនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ តារាសម្តែង សេង សុខឃីម បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល១ឆ្នាំជាមួយនឹងនាយចឺម ដោយសារតែមានវត្តមានជនទី៣។

តារាស្រីរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា ៖ «នាងខ្ញុំសុំប្រកាសជាសធារណៈ ថានាងខ្ញុំ សេង សុខឃីម ជាមួយលោកចឺម បានបែកគ្នាហើយ។ ចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ ឬក្នុងFBទាំងអស់សូមកុំសួរ អំពីលោកចឺមពីនាងខ្ញុំទៀតខ្ញុំពិតជាមិនដឹង»។ អ្នកនាងបានបន្តថា «សុំចិត្ត ពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីឱ្យនាងខ្ញុំ បែកគ្នាក៏ប្រកាសដែរ ព្រោះពេលស្រលាញ់គ្នាក៏ផុសជាសាធារណៈអោយពុកម៉ែបងប្អូនដឹងហើយ ចឹងបែកគ្នាក៏ផុសជាសាធារណៈ ឱ្យប្អូនដឹង ជាង១ឆ្នាំត្រូវបានបញ្ចប់ មិនឈ្លោះគ្នាដែល តែគេសុខៗចង់បែកតែម្ដង រួចលើកហេតុផលចាស់ៗមកនិយាយដដែល ឃាត់ក៏គេមិនស្តាប់មានតែបណ្តោយឱ្យទៅ ៤ខែក្រោយនេះថ្ងៃណាក៏ខ្ញុំយំដែលបានហើយ»៕

Share This Post: