សិល្បៈ

ម្ចាស់កម្មវិធីប្រកួត Miss Universe កំពុងចរចាលក់កម្មវិធីប្រកួតសម្រស់ដ៏ធំបំផុតរបស់ពិភពលោកក្នុងតម្លៃ ២០លានដុល្លារ

BY
Naren
September 2, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Post បានឱ្យដឹងថាលោក Ari Emanuel នាយកប្រតិបត្តិនៃក្រុមហ៊ុន Endeavor Group (ម្ចាស់ក្រុមហ៊ុន IMG) កំពុងតស៊ូស្វែងរកវិធីលក់ Miss Universe Organization ទៅឱ្យម្ចាស់ថ្មី។ សូមបញ្ជាក់ថា IMG បានទិញកម្មវិធីបវរកញ្ញាចក្រវាឡ (Miss Universe) ពីលោក Donald Trump ក្នុងឆ្នាំ២០១៥។ តាមប្រភពព័ត៌មានបានឱ្យដឹងថា IMG ចង់លក់ Miss Universe Organization ក្នុងតម្លៃ ២០លានដុល្លារ។

ការប្រកួតបវរកញ្ញាចក្រវាលនាពេលថ្មីៗនេះបានខាតបង់រាប់លានដុល្លារ ដោយសារស្ទើរតែគ្មានម៉ាកយីហោល្បីឈ្មោះណាមួយជួលពួកគេសម្រាប់ការផ្សាយពាណិជ្ជកម្ម ឬយុទ្ធនាការរូបភាព។ ប្រភពបាននិយាយថានាយកប្រតិបត្តិនៃក្រុមហ៊ុន Endeavor Group (ម្ចាស់ក្រុមហ៊ុន IMG) លោក Emanuel បាននឹងកំពុងព្យាយាមទាក់ទាញអ្នកវិនិយោគបរទេសដែលមានមូលដ្ឋាននៅអាស៊ី និងអាមេរិកខាងត្បូង។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ព្រឹត្តិការណ៍នេះចំនួនអ្នកទស្សនាមានការធ្លាក់ចុះ។ ការប្រកួតបវរកញ្ញាចក្រវាលកាលពីឆ្នាំមុន ដែលបវកញ្ញា Harnaaz Sandhu របស់ប្រទេសឥណ្ឌាបានឈ្នះគ្រងមកុដ៕

ប្រភព៖ nypost

Share This Post: