ធ្វើដូចការសន្យា! ចប់ការងារភ្លាម លីម តិចម៉េង យកពានរង្វាន់មកអុជធូបសំពះអរគុណដល់អ្នកដែលធ្លាប់ជួយខ្លួនភ្លែត
- BY
- Naren
- September 2, 2022
(ភ្នំពេញ)៖ នៅថ្ងៃនេះ ម្ចាស់ពាន Cambodia Idol រដូវកាលទី៤ លោក លីម តិចម៉េង បានទៅដល់គេហដ្ឋានសម្តែងការដឹងគុណ អ្នកដែលជួយអប់រំ បង្ហាត់បង្រៀនខ្លួនក្នុងវិស័យសិល្បៈ ទោះបីជាគាត់លែងមានវត្តមាននៅលើលោកនេះទៀតក្តី។

យោងតាមការបង្ហោះរបស់ តិច ម៉េង បានសរសេររៀបរាប់ភ្ជាប់ជាមួយនឹងរូបថតយ៉ាងដូច្នេះថា «បន្ទាប់ពីបញ្ចប់ការងារ ហើយក៏មកបំពេញពាក្យសន្យាមកផ្ទះបងប្រុស ReNo Chhim Phi Ruk ដើម្បីអរគុណដល់គាត់»។ សូមរំលឹកថា អ្នកលេងភ្លេងដ៏ជំនាញម្នាក់ឈ្មោះ ReNo Chhim Phi Ruk ដែលធ្លាប់បានអប់រំ បង្ហាត់បង្រៀន ដល់ តិចម៉េង តាំងពីមិនទាន់មានឈ្មោះល្បី តែគួរឱ្យសោកស្តាយបុរសរូបនេះបានលាចាកលោកដោយសារតែជំងឺប្រចាំកាយ គឺរបេងកូនកណ្តុរកំរិតធ្ងន់ ដូច្នេះមិនបាននៅឃើញជោគជ័យរបស់ តិចម៉េង ឡើយ៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






