ខ្មែរណូត

ស្វែងរក

Short News

ប្រធានក្រុមហ៊ុនថាមពលខ្នាតយក្សរបស់រុស្ស៊ី បានធ្លាក់ចេញតាមបង្អួចយ៉ាងអាថ៌កំបាំងពីលើអគារជាន់ទី៦ ក្នុងមន្ទីរពេទ្យក្នុងទីក្រុងមូស្គូ

BY Oun Mey September 3, 2022

រុស្សី៖ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ យោងតាមកាសែត Daily Mail បានរាយការណ៍ថាលោក Ravil Maganov អាយុ ៦៧ ឆ្នាំជាមហាសេដ្ឋីឧស្សាហ៍កម្មប្រេងរបស់រុស្ស៊ី និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលថាមពលយក្ស LUKOIL បានទទួលមរណភាពក្នុងអាយុ ៦៧ឆ្នាំ ដោយសារការធ្លាក់ចេញតាមបង្អួចក្នុងបន្ទប់អ្នកជំងឺជាន់ទី៦ នៃមន្ទីរពេទ្យនៅទីក្រុងមូស្គូ រដ្ឋធានីរុស្ស៊ី។ ជាហេតុធ្វើឱ្យលោក Maganov ដែលជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីចុងក្រោយបង្អស់ ​ត្រូវ​បញ្ចប់​ជីវិត​ពី​ការ​ធ្លាក់​អគារ​ដ៏​អាថ៌កំបាំង។

Share This Post: