សិល្បៈ

ទើបតែប្រកាសបែកជាមួយមិត្តស្រីវ័យ២៥ឆ្នាំថ្ងៃមុនសោះ! ឥឡូវ Leonardo DiCaprio មានទំនាក់ទំនងស្នេហាថ្មីជាមួយតារាម៉ូដែលអាយុ២២ឆ្នាំ

BY
Naren
September 3, 2022

បន្ទាប់ពីបែកគ្នាជាមួយតារាម៉ូដែល Camila Morrone មានព័ត៌មាន និងរូបភាពជាច្រើនបង្ហាញថា តារាសម្តែង Leonardo DiCaprio អាយុ៤៧ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយនារីអាយុ ២២ឆ្នាំ ឈ្មោះ Maria Beregova ។ កាសែត Daily Mail បានរាយការណ៍ថា ថ្មីៗនេះ Leonardo DiCaprio បានណាត់ជួបជាមួយតារាម៉ូដែលដើមកំណើតអ៊ុយក្រែន Maria Beregova នៅលើទូកកម្សាន្តដ៏ប្រណិតមួយក្នុងទីក្រុង St Tropez ប្រទេសបារាំង ខណៈដែលតារាសម្ដែងរឿង Titanic រូបនេះទើបតែបែកគ្នាជាមួយមិត្តស្រីវ័យ២៤ឆ្នាំ Camila Morrone។

មិត្តស្រីថ្មីរបស់លោក Leonardo DiCaprio មានអាយុ២២ឆ្នាំកំពុងសិក្សានៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដោយនៅពេលអនាគតនាងនឹងកាន់កាប់ក្រុមហ៊ុនរបស់គ្រួសារ នាងនិយាយថាការដែលនាងបង្ហាញម៉ូតបង្អួតរាងនៅលើបណ្តាញសង្គមគ្រាន់តែជាការកម្សាន្តរបស់នាងតែប៉ុណ្ណោះ។ សូមរំលឹកថា Leonardo DiCaprio ធ្លាប់ណាត់ជួបមិត្តស្រីជិត ៣០នាក់ ហើយពួកគេសុទ្ធតែមានអាយុក្រោម ២៥ ឆ្នាំនៅអំឡុងពេលទាក់ទងគ្នា៕

Share This Post: