ក្នុងវ័យ៣៥ឆ្នាំ! សុខ ស្រីនាង បង្ហាញរូបសម្រស់នៅខាងប៉ែកអ៊ឺរ៉ុប ធ្វើឱ្យអ្នកគាំទ្រលាន់មាត់កោតសរសើរមិនដាច់ពីមាត់
- BY
- Naren
- September 3, 2022
(សិល្បៈ)៖ អ្នកនាង សុខ ស្រីនាង តារាចម្រៀងដ៏ស្រស់សោភាប្រចាំផលិតកម្មរស្មីហង្សមាស មួយរយៈនេះក្រោយពីបានចេញបទចម្រៀងថ្មី លេចមុខយ៉ាងសកម្មក្នុងកម្មវិធីប្រគំតន្ត្រីជាច្រើនហូរហែ។ ថ្មីៗនេះគេក៏សង្កេតឃើញ សុខ ស្រីនាង បានធ្វើដំណើរកម្សាន្តបង្អួតរាង បង្អួតសម្រស់ ក្នុងវ័យ៣៥ឆ្នាំ នៅបណ្តាប្រទេសមួយចំនួននៅខាងប៉ែកអ៊ឺរ៉ុប។

រូបភាពដែលអ្នកនាង សុខ ស្រីនាង បានបង្ហោះជាច្រើនសន្លឹក និងបង្ហាញថាតារាចម្រៀងរូបនេះកំពុងសម្រាកលម្ហែកាយនៅក្រៅប្រទេស ធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាសរសើរមិនដាច់ពីមាត់ថា រូបសម្រស់ សុខ ស្រីនាង កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាមានវ័យជ្រេយ៉ាងណាក្តី៕





- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






