ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នារី​រូប​ម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយសាកល្បងពិនិត្យ DNA ជាមួយ​មិត្ត​ប្រុស​ដែល​រួមរស់​ជាមួយ​គ្នា​៦​ឆ្នាំ ទើប​ដឹង​ថា​ ជា​បង​ប្រុស​បង្កើត

    BY Khmernote Media September 5, 2022
    នារី​រូប​ម្នាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយសាកល្បងពិនិត្យ DNA ជាមួយ​មិត្ត​ប្រុស​ដែល​រួមរស់​ជាមួយ​គ្នា​៦​ឆ្នាំ ទើប​ដឹង​ថា​ ជា​បង​ប្រុស​បង្កើត

    ស្ត្រីម្នាក់បានបង្ហោះរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម Reddit បន្ទាប់ពីនាងបានដឹងថា មិត្តប្រុសដែលរួមរស់ជាមួយគ្នាអស់រយៈពេល ៦ ឆ្នាំ គឺជាបងប្រុសបង្កើតរបស់នាង ហើយនាងបាននិយាយថា ពិភពលោករបស់នាងលែងដូចមុនតាំងពីពេលនោះមក ដោយនាង​បាន​បញ្ជាក់​ថា៖ «នាងទើបតែដឹងថា នាងបានទាក់ទងជាមួយបងប្រុសបង្កើតរបស់នាងអស់រយៈពេល ៦ ឆ្នាំមកហើយ»។

    ស្រ្តីម្នាក់នោះដែលមិនបញ្ចេញឈ្មោះបាននិយាយ​ថា៖ នាង​គ្រាន់​តែ​ដឹង​ថា​ នាង​ត្រូវ​បាន​គេ​យក​មក​ចិញ្ចឹម​ជា​កូនចិញ្ចឹមតាំងពីនៅតូច ហើយនាងទើបតែដឹងការពិតថាជាកូនចិញ្ចឹមនៅពេលរៀននៅវិទ្យាល័យ ដូចទៅនឹង​មិត្ត​ប្រុស​របស់​នាង​ដែល​ត្រូវ​បាន​គេ​យក​មក​ចិញ្ចឹម​ដែរ ហើយនេះគឺជាអ្វីដែលភ្ជាប់ទាំងពីរនៅពេលដែលសេពគប់គ្នាពីដំបូង។ ដោយនៅក្នុងអំឡុងពេលនៃទំនាក់ទំនង អ្នក​ទាំង​ពីរ​មាន​អាកប្បកិរិយា​ដូចទៅនឹង​គូស្នេហ៍ដ៏ទៃ​ធម្មតាគឺ មានការរួម​ភេទ ប្រារព្ធ​ខួប​កំណើតអោយគ្នា ​និយាយ​ថា​ស្រឡាញ់​គ្នា និង​បានទៅជួប​គ្រួសារ​គ្នា​ទៅ​វិញ​ទៅ​មក ថែមទាំងមាន​មតិ​ដូចគ្នា​ថា​មិន​ចង់​មានកូន​ផងដែរ។

    នៅទីបំផុតនាងក៏បានបង្ហាញលទ្ធផលនៃការធ្វើតេស្ត DNA ដល់មិត្តប្រុសរបស់នាង ដោយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែគាត់ព្យាយាមរក្សាភាពស្ងប់ស្ងាត់ ដោយសារតែពួកគេនៅតែមិនចង់ផ្លាស់ប្តូរ ឬធ្វើការសម្រេចចិត្តធំដុំមួយនោះ រហូតទាល់តែយើងទៅធ្វើតេស្តយ៉ាងច្បាស់លាស់ជាមួយគ្នាម្តងទៀត ហើយឥឡូវនេះនាងនៅតែដេកក្បែរគាត់ដោយអារម្មណ៍ចម្លែកៗ៕


    អត្ថបទ៖ Bee
    ប្រភព៖ ladbible

    Share This Post: