ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ធ្លាប់តែច្រៀង! ពេលនេះ ចំរើន សុភ័ក្រ្ត ម្ចាស់ពានរង្វាន់ The Mask Singer Cambodia នឹងបង្ហាញសមត្ថភាពសម្តែងរឿងជាលើកដំបូង

    BY Oun Mey September 5, 2022
    ធ្លាប់តែច្រៀង! ពេលនេះ ចំរើន សុភ័ក្រ្ត ម្ចាស់ពានរង្វាន់ The Mask Singer Cambodia នឹងបង្ហាញសមត្ថភាពសម្តែងរឿងជាលើកដំបូង

    (ភ្នំពេញ)៖ កញ្ញា ចំរើន សុភ័ក្ត្រ តារាចម្រៀងដ៏ល្បីនៅផលិតកម្មហង្សមាស និងជាម្ចាស់ពានរង្វាន់ The Mask Singer Cambodia ថ្មីៗនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយក្រៅពីការច្រៀង កញ្ញាក៏ចាប់ផ្តើមចាប់ផ្តើមបង្ហាញសមត្ថភាពសម្តែងនៅក្នុងខ្សែរឿងខ្លីរបស់ស្ថានីយ៍ទូរស្សន៍ ហង្សមាស ដែលមានចំណងជើង «ជំទាវបាយកក»។

    លោក Eco Vaksong ដែលជាអ្នកដឹកនាំសម្តែង បានធ្វើការកោតសរសើរដោយបានសរសេររៀបរាប់ថា៖ «រឿងទី១ ជាការសម្តែងរបស់កញ្ញា ចំរើន សុភ័ក្រ្ត សូមសរសើរ លើកទី១របស់ប្អូនក្នុងខ្សែរឿងខ្លីរបស់ស្ថានីយ៍ទូរស្សន៍ ហង្សមាស ពិតជាមិនគួរឱ្យជឿធ្លាប់តែឃើញគាត់កាន់ក្បាលមេក្រូស្រែកច្រៀង ឥលូវនេះបានឃើញការសម្តែងដ៏ប៉ិនប្រសប់ ក្រមិចក្រមើម គួរអោយចង់ទស្សនា ទោះបីឈរថតកណ្តាលថ្ងៃត្រង់ក៏មិនដែលរអ៊ូ ពិតជាតស៊ូមែន ផ្ញើស្នាដៃរឿងទី១របស់កញ្ញា ចំរើន សុភ័ក្រ្ត មួយនេះផង»។ កញ្ញា ចំរើន សុភ័ក្រ្ត ក៏បានធ្វើការអរគុណចំពោះលោក Eco Vaksong ដែលបានផ្តល់ឱកាសឱ្យកញ្ញាទទួលបានបទពិសោធន៍ថ្មីមួយទៀត នៅក្នុងវិស័យសិល្បៈ ជាពិសេសរឿងទី១នេះកញ្ញាទទួលបានឱកាសក្លាយជាតួឯក។ កញ្ញាក៏សូមឱ្យបងប្អូនជួយគាំទ្រនៅស្នាដៃនិងបទពិសោធន៍ថ្មីរបស់ខ្លួនផងដែរ៕

    Share This Post: