Short News

រុស្ស៊ី​បិទ​បំពង់​បង្ហូរ​ឧស្ម័ន​ទៅ​អឺរ៉ុប «​ដោយ​គ្មាន​កំណត់​» បន្ទាប់​ពី​លេច​ធ្លាយ​ប្រេង​ក្នុង​ទួរប៊ីន

BY
Oun Mey
September 5, 2022

រុស្សី៖ យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា ក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ីដឺលមានឈ្មោះថា Gasprom បានប្រកាសថា «បំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់នឹងមិនបើកឡើងវិញដូចការគ្រោងទុកនៅថ្ងៃសៅរ៍ទី ៣ ខែកញ្ញា នោះទេ» បន្ទាប់ពីការលេចធ្លាយប្រេងនៅក្នុងទួរប៊ីនត្រូវបានរកឃើញនៅលើបំពង់ Nord Stream 1 នោះបានន័យថា បំពង់បង្ហូរប្រេងនឹងត្រូវបិទដោយគ្មានកំណត់។
គួរបញ្ជាក់អោយដឹងផងដែរថា៖ ឧស្ម័ន Prom បានជួបប្រទះបញ្ហាបែបនេះនៅស្ថានីយ៍បង្ហាប់ Portovaya ដែលស្ថិតនៅជិតទីក្រុង St Petersburg។ បន្ទាប់ពីការធ្វើសវនកម្មរួមគ្នាជាមួយនិយោជិក Siemens ក្រុមហ៊ុនអាល្លឺម៉ង់ដែលជួសជុលទួរប៊ីន ថាការជួសជុលការលេចធ្លាយនៅក្នុងម៉ាស៊ីនសំខាន់ៗអាចត្រូវបានអនុវត្តតែនៅក្នុងរោងចក្រឯកទេសប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានរារាំងដោយទណ្ឌកម្មរបស់លោកខាងលិច។

Share This Post: