សិល្បៈ

តារាសម្តែងហុងកុង លោក Wong cho lam បង្ហាញភាពហ៊ឺហារជាមួយនឹងក្រុមគ្រួសារ នៅសៀងហៃ

BY
Naren
September 5, 2022

(ចិន)៖ តារាសម្តែងហុងកុង លោក Wong cho-lam ស្ថិតក្នុងកំពូលតារាទាំង ៣ ដែលមានអចលនទ្រព្យតម្លៃខ្ពស់ជាច្រើននៅហុងកុង ដោយស្ថិតនៅពីក្រោយ តារាសម្តែង Carina Lau និងលោក Jackie Chan។ ប្រភពពី Sohu បានឱ្យដឹងថា លោក Wong cho-lam បាននាំប្រពន្ធ និងកូនៗ២នាក់ ទៅរស់នៅទីក្រុងសៀងហៃ ប្រទេសចិន បច្ចុប្បន្នលោកកំពុងអភិវឌ្ឍអាជីពសិល្បៈនៅទីនោះ។ អ្វីដែលគួរឱ្យកត់សម្គាល់ អតីតតារារបស់ TVB រូបនេះ បាននាំកូនទៅចុះឈ្មោះនៅសាលាអន្តរជាតិមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសចិនដីគោក ជាង ៣៧,៥០០ដុល្លារក្នុងមួយឆ្នាំ។

ក្រុមគ្រួសារលោកបច្ចុប្បន្នរស់នៅក្នុងអាផាតមិនក្នុងទីក្រុងសៀងហៃ ជាមួយនឹងតម្លៃជួលរាប់លានយន់។ បច្ចុប្បន្នលោក Wong cho-lam កាន់កាប់អចលនទ្រព្យថ្លៃជាង ៣កន្លែងនៅក្នុងទីក្រុងហុងកុង។ តារារូបនេះបន្តទិញអចលនទ្រព្យរាប់លានដុល្លារ។ ដោយសារតែភាពកំប្លែងដ៏គួរឱ្យទាក់ទាញរបស់ខ្លួន លោក Wang Cho Lam ពិតជាមមាញឹកនៅក្នុងកម្មវិធីកម្សាន្តនៅក្នុងប្រទេសចិនដីគោកដូចជា Keep Running, King of Cards ដោយបានទទួលប្រាក់ខែរាប់សិបលានយន់។ Wong Cho Lam បច្ចុប្បន្នគឺជាថៅកែក្រុមហ៊ុនកម្សាន្តមួយដែលមានជំនាញក្នុងការស្វែងរកការងារសម្រាប់សិល្បករហុងកុងនៅចិនដីគោក។ នៅឆ្នាំ ២០២១ គាត់ត្រូវបានតែងតាំងជាប្រធានផ្នែកច្នៃប្រឌិតនៅ TVB ។ ទាក់ទងនឹងជីវិតឯកជន តារាសម្ដែង Wong Cho Lam និងភរិយា Leanne Li បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាក្នុងឆ្នាំ២០១៥ និងមានកូនស្រី២នាក់ជាចំណងដៃ៕

ប្រភព៖ jaynestars

Share This Post: