ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពត បង្ហាញគម្រោងក្នុងការរៀបចំឆ្នេរចំនួន២កន្លែង ដើម្បីបម្រើឱ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត

    BY Naren September 5, 2022
    អភិបាលខេត្តកំពត បង្ហាញគម្រោងក្នុងការរៀបចំឆ្នេរចំនួន២កន្លែង ដើម្បីបម្រើឱ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត

    (កំពត)៖ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ក៏ដូចសាធារណៈជនអំពីគម្រោងរបស់ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ជាកន្លែងបម្រើឱ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត ក៏ដូចការរៀបចំពិធីផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យអ៊ុទូកនាពេលខាងមុខ នៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយចំនួន២កន្លែង៖
    -គម្រោងទី១ ពីបណ្តោយឆ្នេរពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត កែប ប្រវែង២០០០ម៉ែត្រ
    -គម្រោងទី២ ពីចន្លោះស្ពានឥន្ធនូរហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ម៉ែត្រ។

    ការលើកឡើងពីគម្រោងនេះ ក្នុងឱកាស ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពត លើកទី២ កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានខេត្ត។ ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនក្រុមគ្រួសារអ្នករត់តាក់ស៊ី ម៉ូតូឌុប អ្នករត់កង់បី ចេះរួបរួមសាមគ្គីគ្នា យកអាសារគ្នា ជាពិសេសត្រូវប្រើប្រាស់នូវពាក្យសំដីសមរម្យដល់ភ្ញៀវជាតិ អន្តរជាតិ ដើម្បីបង្ហាញពីប្រពៃណីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាការទាក់ទាញសម្រាប់ភ្ញៀវឲ្យមកកំសាន្តកាន់តែច្រើនឡើងក្នុងខេត្តកំពត ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូល៕

    ប្រភព៖ រដ្ឋបាលខេត្តកំពត

    Share This Post: