ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    កម្មវិធីសម្រាប់ Jailbreak iOS ដ៏ល្បី នឹងបិទដំណើរការមុនដាច់ឆ្នាំនេះ ដោយសារតែបញ្ហា….

    BY Khmernote Media December 17, 2018
    កម្មវិធីសម្រាប់ Jailbreak iOS ដ៏ល្បី នឹងបិទដំណើរការមុនដាច់ឆ្នាំនេះ ដោយសារតែបញ្ហា….

    រាប់ឆ្នាំមកហើយដែល Cydia បានក្លាយជាគោលដៅល្អបំផុតសម្រាប់ការ iOS ដែល jailbreak ប៉ុន្តែយ៉ាងណាមិញពេលនេះ App store របស់ Cydia បានបិទដំណើរការរបស់ខ្លួនជាផ្លូវការហើយ។ អ្នកប្រើប្រាស់នឹងអាចចូលទាញយកកម្មវិធីដែលមានស្រាប់តាមរយៈ store និងដំណើរការការទិញតាមរយៈ third-parties ប៉ុន្តែចាប់ពីសប្តាហ៍ក្រោយនេះ អ្នកប្រើប្រាស់នឹងមិនអាចទិញ ឬទាញយកកម្មវិធីតាមរយៈ Cydia store នេះបានទេ។

    ស្ថាបនិក Cydia លោក Jay «Saurik» Freeman បានបង្ហាញព័ត៌មានតាមរយៈការប្រកាសនៅលើទំព័រ Reddit នៅសប្តាហ៍នេះថា អ្នកប្រើប្រាស់ត្រូវតែលុបគណនី PayPal ចេញពី Cydia’s Profile របស់ពួកគេ។ លោក Freeman បានមានប្រសាសន៍បន្តថា លោកនឹងបិទដំណើរការ Cydia ឱ្យបានមុនដាច់ឆ្នាំនេះតែម្តង ព្រោះវាបានធ្វើឱ្យគាត់ខាតបង់លុយជាច្រើន ហើយអ្នកប្រើប្រាស់ជាច្រើនបានស្អប់គាត់ដោយសារភាពយល់ច្រឡំ ខណៈដែលលោកត្រូវដោះស្រាយជុំវិញបញ្ហា Cydia និង Paypal ដែលថាអ្នកប្រើប្រាស់បានបាត់បង់លុយរបស់ពួកគេតាមរយៈ Paypal ដែលពួកគេភ្ជាប់ទៅក្នុង Cydia’s Profile របស់ពួកគេនេះ។

    គួរឱ្យដឹងផងដែរថា Cydia ត្រូវបានចាប់ផ្តើមកាលពី ១០ឆ្នាំមុន បន្ទាប់ពីទូរស័ព្ទ iPhone ដំបូងត្រូវបាន jailbroken។ សេវានេះបានផ្តល់ជូនអ្នកប្រើប្រាស់នូវមធ្យោបាយដើម្បីរារាំងការចាក់សោររបស់ App Store របស់ក្រុមហ៊ុន Apple និងបានបង្កើតឱ្យមានការគាំទ្រដ៏ខ្លាំងក្លានៅក្នុងដំណើរការនេះ។ យ៉ាងណាក៏ដោយប្រជាប្រិយភាព jailbreaking បានធ្លាក់ចុះយ៉ាងខ្លាំងប៉ុន្មានឆ្នាំមកនេះ។ ស្ថាបនិករបស់ Cydia នៅមិនទាន់អាចបញ្ជាក់ឱ្យបានច្បាស់អំពីដំណើរការនៃកម្មវិធីនេះនាពេលអនាគតនោះឡើយ ប៉ុន្តែលោកនឹងមានការប្រកាសអំពីបញ្ហានេះនៅសប្តាហ៍ក្រោយបន្ថែម៕

    អត្ថបទ៖ លីដា
    ប្រភព៖ techcrunch

    Share This Post:
    MPO4D jitutoto mpo4d Mpoplay