ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    អ្នករាំដែលត្រូវអេក្រង់ LED ទម្ងន់៦០០គីឡូក្រាមសង្កត់ពីលើ បាត់បង់ក្តីសង្ឃឹមក្នុងការជាសះស្បើយ

    BY Naren September 5, 2022
    អ្នករាំដែលត្រូវអេក្រង់ LED ទម្ងន់៦០០គីឡូក្រាមសង្កត់ពីលើ បាត់បង់ក្តីសង្ឃឹមក្នុងការជាសះស្បើយ

    (ហុងកុង)៖ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ សារព័ត៌មាន HK01 បានរាយការណ៍ថា វេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យឃើញនូវថា ៩៥% ដែល Li Kaiyan ខ្វិន និងមិនអាចជាសះស្បើយបាន។ ឪពុករបស់ Li Kaiyan ជនរងគ្រោះក្នុងឧបទ្ទវហេតុធ្លាក់អេក្រង់ LED ៦០០គីឡូក្រាម បានសរសេរសំបុត្ររៀបរាប់ពីស្ថានភាពកូនប្រុសថា ភាគរយខ្ពស់ដែល Li Kaiyan នឹងខ្វិនពីកចុះមកក្រោម និងមិនអាចដូចពីមុនបាន។ ត្បិតតែគ្មានសង្ឃឹម ប៉ុន្តែក្រុមគ្រួសាររបស់ Li Kaiyan បាននិយាយថា ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឱ្យកូនរបស់ខ្លួនជាសះស្បើយ។ ជាដំបូងនៅចាប់ផ្តើមសប្តាហ៍ក្រោយ ក្រុមគ្រួសារនឹងសាកល្បងចាក់ម្ជុលវិទ្យាសាស្ត្រ។

    ឱកាសនៃការជាសះស្បើយរបស់ Li Kaiyan គឺត្រឹមតែ ៥% ប៉ុណ្ណោះ លោកបានបន្ថែមថា ធ្លាប់តែឃើញកូនប្រុសរបស់ខ្លួនដើររាំរស់រវើក ពេលនេះបានត្រឹមតែអស់សង្ឃឹម និងគេងលើគ្រែពេទ្យ ទាំងឯកោសម្លឹងមើលពិដានបន្ទប់ទាំងជូរចត់បំផុត។ សូមរំលឹកថាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កំពុងពេលសម្តែងរបស់ក្រុម Mirror អេក្រង់ LED ទម្ងន់៦០០គីឡូក្រាមស្រាប់តែធ្លាក់កណ្តាលឆាក។ ហើយ Li Kaiyan ហៅ Mo បានរងរបួសធ្ងន់ធ្ងរបំផុតព្រោះត្រូវអេក្រង់សង្កត់ចំ។ ជនរងគ្រោះ ទទួលការវះកាត់ធំៗចំនួន៣ដើម្បីព្យាបាល ទោះបីជារក្សាជីវិតក៏ដោយ Li Kaiyan ហៅ Mo បានពិការជាអចិន្ត្រៃយ៍ ដោយបាត់បង់សុបិនចង់សម្ដែងលើឆាក៕

    ប្រភព៖ zingnews

    Share This Post: