ព្រះនាងតូច ជេនណា គ្រងឈុតសម្លៀកបំពាក់ច្នៃថ្មី រំលេចដោយផ្ការំដួល ផ្កាតំណាងជាតិខ្មែរ ពិតជាស្រស់ស្អាតខ្លាំង
- BY
- Naren
- September 6, 2022
(សៀមរាប)៖ ព្រះនាងតូច នរោត្តម ជេណា ថ្មីៗនេះបានបង្ហាញនូវរូបថតជាច្រើនសន្លឹក ដែលព្រះនាងបានគ្រងឈុតយ៉ាងស្រស់ស្អាតថតនៅមុខប្រាសាទអង្គរវត្ត។ ព្រះនាងតូច នរោត្តម ជេណា បានសរសេររៀបរាប់ថា៖ «ពិសេសណាស់! ខ្ញុំបានមកថតនៅប្រាសាទអង្គរវត្ត អច្ឆរិយវត្ថុដ៏មហិមានៃកម្ពុជាដោយ ផ្ទាល់ជាមួយម៉ូតសម្លៀកបំពាក់ច្នៃថ្មី ដ៏ស្រស់សោភារំលេចដោយផ្ការំដួល ផ្កាតំណាងជាតិខ្មែរ។ រំដួលអង្គរសែនល្អសោភា ទ្រង់សាយក្លិនភ្ងាពាសពេញបូរី ក្រអូបពិដោរដោយរូបប្រពៃ ចរិយាថ្លាថ្លៃនៃស្រីកម្ពុជា»។

ព្រះនាងតូច ជេនណា គឺជាបុត្រីទី ២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា និងជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ក្នុងព្រះជន្ម ១០វស្សា ព្រះនាងតូច ជេនណា អាចនិយាយបាន ៥ ភាសា មានទេពកោសល្យខាងច្រៀង រាំ និងសម្តែង៕

រូបភាព៖ Gentle Photography




- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






