ទីបំផុតលោកស្រី Liz Truss ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអង់គ្លេស ដូចដែលបានរំពឹងទុកមែន!
- BY
- Oun Mey
- September 6, 2022
អង់គ្លេស៖ យោងតាមសារព័ត៍មាន Dailymail បានរាយការណ៍ថា កាលពីថ្ងៃទី ០៥ កញ្ញាវេលាម៉ោង ១៨:៣០ ល្ងាច លោក Sir Graham Brady ប្រធានគណៈកម្មាធិការគណបក្សអភិរក្សនៃសភាតំណាងរាស្រ្ដអង់គ្លេសដែលត្រូវបានគេស្គាល់ថាជា ‘1922 commitee’ បានប្រកាសលទ្ធផលនៃសមាជិកគណបក្សអភិរក្សនៅទូទាំងប្រទេសថា៖ រដ្ឋមន្ត្រីការបរទេស លោកស្រី Liz Truss អាយុ ៤៧ ឆ្នាំបានយកឈ្នះអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Richie Sunak អាយុ ៤២ ឆ្នាំដោយសម្លេង ៨១,៣២៦ ទល់នឹង ៦០,៣៩៩ តាមរយៈសម្លេងឆ្នោតនេះ លោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីថ្មី ដូចការរំពឹងទុកយ៉ាងពិតប្រាកដមែន បន្ទាប់ពីលោក Boris Johnson ដែលរងសម្ពាធរហូតដល់លោកត្រូវលាលែងពីតំណែងប្រធានគណបក្សអភិរក្សកាលពីថ្ងៃទី៧ ខែកក្កដាកន្លងមក។

- Share This Post:


