Short News

ប៉ាគីស្ថានកំពុងតែព្រួយភ៏យខ្លាច​បឹង​ធំ​ជាងគេ​បាក់ ប្រសិនបើ កម្ពស់ទឹក​ហក់​ឡើងធ្វើ​ឲ្យ​វិបត្តិ​ទឹកជំនន់​កាន់តែ​ធ្ងន់ធ្ងរ

BY
Oun Mey
September 7, 2022

ប៉ាគីស្ថាន៖ កាលពីថ្ងៃទី ៦ ខែកញ្ញាឆ្នាំ សារព័ត៌មាន BBC បានរាយការណ៍អំពីទឹកជំនន់ដ៏គួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសប៉ាគីស្ថានដោយមន្ត្រីប៉ាគីស្ថានកំពុងព្យាយាមរារាំងបឹង Manchar ក្នុងតំបន់ Sindh ភាគអាគ្នេយ៍ពីការផ្ទុះ ដែលអាចបណ្តាលឱ្យមានបរិមាណទឹកយ៉ាងច្រើនហៀរចេញពីបឹង បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ក្នុង​រដូវ​វស្សា ដោយសារតែកម្រិត​ទឹក​នៅ​បឹង Manchar ដែលជាបឹងដ៏ធំបំផុតនៅក្នុងប្រទេសប៉ាគីស្ថាន កើនឡើងដល់កម្រិតគ្រោះថ្នាក់។ ជាមួយគ្នានេះដែរ កាលពីថ្ងៃអាទិត្យ​កន្លងមក អាជ្ញាធរប៉ាគីស្ថានបានព្យាយាមបំបែកទឹកពីបឹង Manchar ជាហេតុបង្ក​ឲ្យ​មាន​ជំនន់​ទឹក​ជំនន់​ភ្លាមៗ​ក្នុង​ក្រុង​ចំនួន​២​នៅ​តាម​ជនបទ ហើយក៏ត្រូវបញ្ជាអោយប្រជាជន ​រាប់​សែន​នាក់​ក្នុង​ភូមិ​ចំនួន ៤០០ បាន​ធ្វើ​ចំណាក​ស្រុក។​

Share This Post: