ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    “ខ្លាចខ្មោច” បទចម្រៀងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា តន់ ចាន់សីម៉ា ចេញជាផ្លូវការស្អែកនេះហើយ

    BY Liny Chan September 7, 2022
    “ខ្លាចខ្មោច” បទចម្រៀងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា តន់ ចាន់សីម៉ា ចេញជាផ្លូវការស្អែកនេះហើយ

    ដូចដែលយើងបានដឹងរួចមកហើយថា ឱ្យតែកៀកដល់រដូវកាលបុណ្យភ្ជុំបិណ្ឌផលិតកម្ម Galaxy Navatra តែងចេញនូវបទចម្រៀងពីរោះៗដើម្បអបអរសាទរពិធីបុណ្យ ក៏ដូចជាបម្រើអារម្មណ៍បងប្អូនទស្សនិកជនរាំលេងកម្សាន្ត។ យ៉ាងណាមិញ នៅថ្ងៃស្អែកនេះ ផលិតកម្មនឹងបញ្ចេញបទចម្រៀងថ្មីមួយ របស់កំពូលតារាចម្រៀង គឺលោក ព្រាប សុវត្ថិ និងកញ្ញា តន់ចាន់សីម៉ា ដែលមានចំណងជើងថា “ខ្លាចខ្មោច” នេះបើយោងតាមការបង្ហោះរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

    ការថត MV បានថតរួចរាល់ហើយ កាលពីចុងសប្ដាហ៍ កន្លងទៅ ដោយការថតនោះ បានប្រើប្រាស់ តួរសម្ដែង ជិត១០០០នាក់ គ្រងសំលៀកបំពាក់ប្រពៃណី យ៉ាងស្រស់ស្អាត។ មហាជនដាក់ក្តីរំពឹងលើផលិតកម្ម Galaxy ផលិត MV អាល់ប៊ុមបិណ្ឌភ្ជុំជាមួយឈុតប្រពៃណីបង្ហាញទៅកាន់ពិភពលោក។

    ជាមួយ អាល់ប៊ុមត្រៀមអបអរសាទរបុណ្យភ្ជុំបិណ្ឌ ដែលមានការចូលរួមថតពីតារាចម្រៀងកំពូលៗរបស់ផលិតកម្ម និងសិល្បការិនីវ័យក្មេងស្រស់ស្អាតជាច្រើននាក់នេះ បានធ្វើឲ្យមហាជនបង្ហាញការគាំទ្រជាខ្លាំង និងអន្ទះសារទន្ទឹងរង់ចាំមើល MV ទាំងជាខ្លាំង ជាពិសេស បទ “ខ្លាចខ្មោច”។ បទចម្រៀងមួយបទនេះ ត្រូវបានគេឱ្យដឹងថា ជាការបកស្រាយដោយ កញ្ញា តន់ ចាន់សីម៉ា និង លោក ព្រាប សុវត្ថិ ដែលគ្រោងចេញលើឆាណែល ផលិតកម្មនៅម៉ោង៧ព្រឹកស្អែកនេះហើយ បន្ទាប់ពីខាងផលិតកម្មបានចេញ «ក្រមុំ GradeA »។

    យ៉ាងណា ដូចប្រិយមិត្តបានដឹងរួចមកហើយ ផលិតកម្ម Galaxy Navatra បានទិញសម្ភារៈបច្ចេទេសសម្រាប់ផលិត MV សុទ្ធតែលំដាប់ពិភពលោក ដូចជា កាំម៉េរា ភ្លើង បច្ចេកទេសម្លេង និងមានការបង្ហាត់បង្ហាញពីអ្នកជំនាញបរទេសដើម្បីពង្រឹងសមត្ថភាពផលិតដ៏ល្អឯកពីមួយទៅមួយបទនាពេលកន្លងទៅ។ នេះបើយោងតាមផេកផ្លូវការ របស់ក្រុមហ៊ុន។

    ទោះជាបែបក្តីនេះ មហាជនទន្ទឹងរង់ចាំមើល MV អាល់ប៊ុមបទចម្រៀងរបស់ Galaxy Navatra ផ្លូវការ ដែលបង្ហាញពីសម្លៀកបំពាក់ប្រពៃណីខ្មែរ ឬអាចនិយាយបានថា កម្រមានផលិតកម្មណាហ៊ានផលិត MV ចំណាយលើសិល្បករ សិល្បការិនីស្លៀកសំលៀកបំពាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះណាស់។ លើសពីនេះ មហាជនក៏រំពឹងថា អាចជំរុញឲ្យឆាកអន្តរជាតិ ឆាប់ស្គាល់នឹងពីវប្បធម៍នៃប្រទេសកម្ពុជាកាន់តែច្បាស់ពីអាល់ប៊ុម MV មួយនេះ៕

    Share This Post: