Short News

នេះហើយសេចក្តីស្រឡាញ់របស់ម្តាយ! ម្តាយជនជាតិឥណ្ឌាម្នាក់ហ៊ាន ប្រយុទ្ធជាមួយខ្លាដោយដៃទទេ ដើម្បីជួយសង្គ្រោះកូនតូចពីចង្កូមដ៏មុតស្រួចរបស់វា

BY
Oun Mey
September 8, 2022

ឥណ្ឌា៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Thairath បានរាយការណ៍កាលពីថ្ងៃ ពុធ ទី៧ខែកញ្ញាថា មានស្ត្រីជនជាតិឥណ្ឌាម្នាក់ ដែលមានឈ្មោះថា Archana Chowdari បាននៅជាមួយកូនប្រុសអាយុទើបតែ ១៥ខែ នៅក្នុងវាលស្រែមួយ ក្នុងភូមិមួយ ដែលស្ថិតនៅគែមឧទ្យានជាតិ Bandhavgarh ក្នុងរដ្ឋ Madhya Pradesh ដោយកាល​ពី​ថ្ងៃ​អាទិត្យមុនមានសត្វ​ខ្លា​មួយ​ក្បាល​បាន​រត់ចេញមកពីគុម្ពឈើហើយរត់សំដៅមកកាន់កូនប្រុសនាង។
ដោយសត្វខ្លានេះបាន​ខាំ​ក្បាល​កូនប្រុសរបស់នាង ហើយ​ព្យាយាម​ទាញ​វា​ចេញទៅ ប៉ុន្តែ​ម្តាយ​បាន​ស្ទុះ​ទៅ​សង្កត់ពីលើខ្លាក៏ដូចជាតស៊ូជាមួយវា ហើយក៏បាន​ស្រែក​ឲ្យ​គេ​ជួយ លុះប៉ុន្មាននាទីក្រោយមក មានអ្នក​ភូមិ​ក្បែរ​នោះ​មួយ​ក្រុម​បាន​មក​ជួយ​សង្គ្រោះ​ព្រមទាំងកាន់​ឈើ​មួយ​ដុំ​នៅ​ក្នុង​ដៃ ហើយក៏​អាច​ដេញ​ខ្លា​បានដោយ​ជោគជ័យ។

Share This Post: