ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប ច្រានចោលចំពោះការចោទប្រកាន់របស់លោក ខឹម វាសនា ដែលបានចោទប្រកាន់ថាមានការទារលុយថ្លៃឡានពីពលរដ្ឋម្នាក់១០ម៉ឺនទៅ២០ម៉ឺនរៀល

    BY Naren September 8, 2022
    រដ្ឋបាលខេត្តសៀមរាប ច្រានចោលចំពោះការចោទប្រកាន់របស់លោក ខឹម វាសនា ដែលបានចោទប្រកាន់ថាមានការទារលុយថ្លៃឡានពីពលរដ្ឋម្នាក់១០ម៉ឺនទៅ២០ម៉ឺនរៀល

    រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់លោក ខឹម វាសនា ដែលបានបន្តផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយចោទប្រកាន់ថាមានការយកប្រាក់ចំនួន ១០ម៉ឺនទៅ២០ម៉ឺនរៀលសម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីទីតាំងប្រមូលផ្តុំទៅលំនៅឋាន និងមិនបានផ្តល់បាយទឹក។

    រដ្ឋបាលខេត្តបានបន្តថា ស្វាគមន៍ និងស្នើដល់ លោក ខឹម វាសនា និងបងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដូចការចោទប្រកាន់ សូមបង្ហាញភស្តុតាងដល់ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ដែលមានស្នាក់ការបណ្តោះអាសន្នមុខចម្ការម្រេច នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ឬ សាលាខេត្តសៀមរាប ឬ ទំនាក់ទំនងទូរស័ព្ទលេខ ០៧៨ ៨០០៩៨៨។ ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖

     

    Share This Post: