គណៈកម្មការអឺរ៉ុប (EU) ស្នើផែនការកំណត់តម្លៃឧស្ម័នធម្មជាតិរបស់រុស្ស៊ី ដើម្បីជាការកាត់បន្ថយថវិកាក្នុងការធ្វើសង្គ្រាមរបស់ទីក្រុងម៉ូស្គូ ដោយការមិនអើពើទៅនឹងការគំរាមកំហែងរបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការបញ្ឈប់ការផ្គត់ផ្គង់ថាមពលទាំងអស់ដល់សហភាពអឺរ៉ុប
- BY
- Oun Mey
- September 9, 2022
យោងតាមទីភ្នាក់ងារសារព័ត៌មាន Thairath ដែលបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី០៨ នេះថា៖ គណៈកម្មការអឺរ៉ុប (EC) បានស្នើផែនការកំណត់តម្លៃឧស្ម័នធម្មជាតិរបស់រុស្ស៊ី ដោយប្រធាន EC លោកស្រី Ursula von der Leyen បាននិយាយថា សហភាពអឺរ៉ុបត្រូវតែកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី ដែលលោក Vladimir ពូទីនប្រើសម្រាប់គាំទ្រសង្រ្គាមនៅអ៊ុយក្រែន។
ដោយការចេញមកធ្វើចលនារបស់ EC បានកើតឡើងប៉ុន្មានម៉ោងក្រោយពី លោក ពូទីន បានព្រមានទៅលើផែនការខាងលើថា ពិតជាគំនិតដ៏ល្ងង់ខ្លៅ ថែមទាំងបានគំរាមក្នុងការបញ្ឈប់ការបញ្ជូនថាមពលទាំងអស់ដោយបានលើកឡើងថា «យើងនឹងមិនបញ្ជូនឧស្ម័ន ប្រេង ធ្យូងថ្ម ប្រេងឥន្ធនៈទេ យើងនឹងមិនផ្ញើអ្វីទាំងអស់ ប្រសិនបើវាប្រឆាំងទៅនឹងផលប្រយោជន៍រុស្ស៊ី»

- Share This Post:


